ភ្នំពេញ ៖ ដើម្បីបង្ហាញការ ទុកចិត្ដកាន់ តែខ្លាំង និងដើម្បីត្រៀម រក្សាសុវត្ថិភាពជូន អតិថិជនអាជីវករ ក៏ដូច ជាប្រជាពលរដ្ឋទូទៅ ដែលចូលទៅទិញទំនិញ នៅក្នុងផ្សារទំនើប របស់ជប៉ុន ឈ្មោះអ៊ីអន ដែលគ្រោង បើកឱ្យ ដំណើរការនៅចុងខែកក្កដា ឆ្នាំ២០១៤ខាង មុខនេះ ថ្នាក់ដឹកនាំរបស់ផ្សារមួយនេះបាន ស្នើសុំទៅមេបញ្ជាការកងពលតូចលេខ៧០ លោកឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ឱ្យបញ្ជូន ក្រុមការងារ សង្គ្រោះ ជាពិសេសការជួយអន្ដរា គមន៍លើគ្រោះអគ្គិភ័យ ទៅធ្វើការហ្វឹកហាត់ និងបង្រៀនក្រុម បុគ្គលិករបស់ផ្សារទំនើប មួយនេះ ឱ្យចេះវិធីសង្គ្រោះបឋមដល់អតិថិ ជន ដែលអាចជួបគ្រោះថ្នាក់ផ្សេងៗ ពេល កំពុងដើរទិញទំនិញ នៅក្នុងផ្សារ ។

ជាមួយគ្នានេះ ក្រុមការងារសង្គ្រោះ ៧១១ របស់កងពលតូចលេខ៧០ ក៏បានធ្វើ ការហ្វឹកហាត់ ក្នុងការ ជួយសង្គ្រោះករណី អគ្គិភ័យ ដែលអាចកើតមានឡើង ដោយក្នុង ការហ្វឹកហាត់នេះ ក្រុមការងារបាន បង្ហាញពី ការបាញ់ពន្លត់ភ្លើង និងជួយជនរងគ្រោះ ចេញមកក្រៅអគារ។

ក្រុមសង្គ្រោះ៧១១ ដែលដឹកនាំដោយ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួល បន្ទុកការងារ ជួយសង្គ្រោះ លោកឧត្ដមសេនីយ៍ សូយ ណារិទ្ធ បានបញ្ជូនរថយន្ដសង្គ្រោះទាំង អស់ចំនួន១១គ្រឿង ក្នុងនោះរថយន្ដសង្គ្រោះ បន្ទាន់ចំនួនពីរគ្រឿង ព្រមទាំងឧបករណ៍ សម្ភារៈសម្រាប់ការហ្វឹកហាត់ នេះមួយចំនួន ទៀត ដើម្បីបង្ហាញជំនឿទុកចិត្ដកាន់តែខ្លាំង ចំពោះអ្នកវិនិយោគរបស់ជប៉ុន ទៅលើការ ត្រៀមការជួយសង្គ្រោះ គ្រោះអគ្គិភ័យដែល អាចកើតមានឡើង ។

លោកឧត្ដមសេនីយ៍ សូយ ណារិទ្ធ បាន ឱ្យដឹងថា ក្រោយពីមានការណែនាំពីសំណាក់ មេបញ្ជាការ កងពល លោកឧត្ដមសេនីយ៍ ម៉ៅ សុផាន់ លោកបានដឹកនាំក្រុមការងារ ជាង៥០នាក់ អមដោយ រថយន្ដជួយសង្គ្រាះ ទាំងរថយន្ដពន្លត់អគ្គិភ័យ និងរថយន្ដសង្គ្រោះ បន្ទាន់ ចំនួន១១គ្រឿង មកធ្វើ ការហ្វឹកហាត់ បង្ហាញដល់ថ្នាក់ដឹកនាំនិងបុគ្គលិកផ្សារ ទំនើប របស់ជប៉ុនមួយនេះ ។

លោកឧត្ដមសេនីយ៍ សូយ ណារិទ្ធ បាន បញ្ជាក់ក្រោយពីការបញ្ចប់នៃការហាត់សម និងហ្វឹកហាត់ខាង លើនេះថា បើទោះបីការ បញ្ចប់ការហ្វឹកហាត់ទទួលបានជោគជ័យក៏ ដោយនោះ ប៉ុន្ដែការមានការខ្វះខាត លើកិច្ច សហប្រតិបត្ដិការផងដែរ រវាងក្រុមការងារ របស់លោក និងបុគ្គលិករបស់ផ្សារ ដែលតម្រូវ ឱ្យមានការបង្ហាត់បង្រៀននិងពន្យល់ពួកគេកាន់តែខ្លាំងជាងនេះ ។

លោកឧត្ដមសេនីយ៍ បានបន្ដថា ដោយ សារតែមានការជឿទុកចិត្ដ នៃប្រតិបត្ដិការ ជួយសង្គ្រោះនា ពេលកន្លងទៅ របស់ក្រុម ៧១១ ទើបថ្នាក់ដឹកនាំផ្សារទំនើបជប៉ុនបាន ស្នើសុំឱ្យមកបង្រៀននិង សហការជាមួយ ដើម្បីជួយអន្ដរាគមន៍ នៅពេលមានគ្រោះ អគ្គិភ័យកើតឡើង។ ជាពិសេសនោះខាងផ្សារ ក៏ស្នើសុំឱ្យអង្គភាពរបស់លោកប្រចាំរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទៅ ព្យាបាលភ្លាមៗ នៅពេលដែលមានកើតឡើង បញ្ហាអ្វីមួយនោះ ។

សម្រាប់ការហ្វឹកហាត់ ដែលធ្វើឡើងពេញ មួយព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ មុនដំបូងក្រុម ការងារ ៧១១ បានដុតភ្លើង រួចហើយតម្រូវឱ្យ ក្រុមការងារបុគ្គលិករបស់ ផ្សារ យកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ ដែលនេះគឺជាការជួយសង្គ្រោះបឋម ។ បន្ទាប់មកការហ្វឹកហាត់ បានធ្វើឡើងក្រោមរូបភាពបញ្ជូនរថយន្ដពន្លត់អគ្គិភ័យមកបាញ់ ពន្លត់ភ្លើងនៅ លើអគារដ៏ខ្ពស់ តាមរយៈរថយន្ដ ពន្លត់ធុនធំ ដែលមានជណ្ដើរប្រវែង ៥០ម៉ែត្រ បាញ់ឡើងលើ ។

អគ្គនាយកផ្សារទំនើបជប៉ុន អ៊ីអន បាន មានប្រសាសន៍ថា ការហ្វឹកហាត់និងការ បង្រៀនដល់បុគ្គលិក របស់ខ្លួនខាងលើនេះ ដើម្បីមានវិធានការនិងការជួយសង្គ្រោះជា បឋមដល់អតិថិជន ដែលមករកទិញ ទំនិញ នៅក្នុងផ្សារទំនើបមួយនេះ ក្រោយពីបើក ឱ្យដំណើរ នៅចុងខែកក្កដា ឆ្នាំ២០១៤ខាង មុខនេះ ហើយលោករំពឹងថា នឹងមានអតិថិ ជនចូលរួមលើសពី៥ម៉ឺននាក់ ។

គ្រូជនជាតិជប៉ុន ដែលបង្ហាត់បង្រៀន ផ្ទាល់ដល់ក្រុមសង្គ្រោះ ៧១១ លោកគីយ៉ូ ស៊ីម៉ាសាយ បាន និយាយថា គ្រោះអគ្គិភ័យ អាចកើតឡើងនៅពេលណាមួយ ដោយសារ តែគ្មានការប្រុងប្រយ័ត្ន ឬកើត ឡើងដោយ សារប្រព័ន្ធម៉ាស៊ីន ឬកើតឡើងដោយសារតែ បុគ្គលណាម្នាក់ទៅលួចដុត ដូច្នេះយើងត្រូវ តែយល់ដឹងពីវិធីសង្គ្រោះបឋម ដើម្បីជួយ សង្គ្រោះអតិថិជន ដែលកំពុងស្ថិតនៅក្នុង ផ្សារ។

ដូច្នេះការហ្វឹកហាត់នៅថ្ងៃនេះរបស់ ក្រុម ៧១១ គឺដើម្បីបង្ហាញជំនឿនិងបង្កើន ការយល់ដឹងបន្ថែមទៀត សម្រាប់ជួយអន្ដរា គមន៍គ្រោះអគ្គិភ័យមួយនេះ ។

សូមបញ្ជាក់ថា អង្គភាព៧១១ នៃកង ពលតូចលេខ៧០ បានទទួលការឧបត្ថម្ភទាំង រថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គិភ័យ និងសម្ភារៈផ្សេងៗ ទៀតពីអង្គការ JPR របស់ រាជរដ្ឋាភិបាលជប៉ុន ហើយក្រុម៧១១ បាន បើកប្រតិបត្ដិការរបស់ខ្លួនយ៉ាងច្រើនទៅលើ ការជួយសង្គ្រោះប្រជាពលរដ្ឋ នាពេលកន្លង ទៅ ទាំងគ្រោះអគ្គិភ័យនិងគ្រោះថ្នាក់ចរាចរ ទាំងនេះបានធ្វើឱ្យមានការកើនឡើងជំនឿ ទុកចិត្ដយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ៕

<object width="500" height="300" data="http://www.youtube.com/v/5AAsG_gJsHc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/5AAsG_gJsHc&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល