តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា Apple កំពុងធ្វើការរឹតបន្តឹងឡើងវិញក្នុងការត្រួត
ពិនិត្យគុណភាពរបស់ iPhone 5 មុនពេលបញ្ចេញលក់ ហើយបញ្ហានេះអាចនឹងធ្វើឲ្យ
បរិមាណផលិតផលសំរាប់ដាក់លក់ថយ រហូតដល់អាចខ្វះទំនិញក្នុងថ្ងៃខាងមុខ។

មុននេះ iPhone 5 ត្រូវបានអតិថិជនប្រើស្មាតហ្វូននេះដំបូងជាច្រើននាក់ ស្រែកឡើងពីបញ្ហារបក
ទឹកថ្នាំ និងងាយមានស្នាមឆ្កូត ជាពិសេសចំពោះ Version ពណ៌ខ្មៅ។ ទន្ទឹមនឹងនោះ អ្នកប្រើប្រាស់
មួយចំនួនមានការរអ៊ូរទាំថា iPhone 5 ត្រូវបានរបកទឹកថ្នាំតាំងពីបើកប្រអប់ដំបូងមកម៉្លេះ។

iPhone 5 មានបញ្ហាងាយរបកទឹកថ្នាំ និងស្នាមឆ្កូត

រឿងនេះបានធ្វើឲ្យ Apple ត្រូវបានរឹតបន្តឹងឡើងវិញពីបញ្ហាត្រួតពិនិត្យគុណភាពជាមួយដៃគូ
សហការចិន Foxconn (ក្រុមហ៊ុនដែលមានភារកិច្ចផលិត iPhone 5)។ តាមប្រភពលាក់ការមួយ
ដែលបានផ្តល់ឲ្យ Bloomberg បានឲ្យដឹងថា Apple កំពុងត្រួតពិនិត្យឡើងវិញ និងគ្រប់គ្រងឲ្យ
បានហ្មត់ចត់ជាងនេះពីគុណភាពរបស់ផលិតផល iPhone 5 ដែលសង្កត់ធ្ងន់ទៅលើបញ្ហាទឹកថ្នាំ
នៅលើស្មាតហ្វូននេះ។

ពេលដែលការត្រួតពិនិត្យមានការហ្មត់ចត់ជាងមុន នោះនឹងធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានស្មាត
ហ្វូន iPhone 5 មានគុណភាពក៏ល្អជាងមុនដែរ។ ប៉ុន្តែតាមគេហទំព័រ Bloomberg បានឲ្យដឹងថា
បរិមាណ iPhone 5 ដែលនឹងលក់ចេញ នឹងមានការថយច្រើន គឺថយរហូតដល់ខ្វះផលិតផលលក់
ដល់អតិថិជន៕

ដោយ៖ សិលា
ប្រភព៖ VE