ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិន ហួរដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកមិញនេះ ពោលនៅម៉ោង ៧ និង ៥០ នាទីត្រូវនឹង ថ្ងៃពុធ ទី ២៩ ខែ មករា ឆ្នាំ ២០១៤ នេះ អោយដឹងថា នៅឯប្រទេសថៃ ឯណោះវិញ ពោលគឺ នៅចំ កណ្តាលទីក្រុងបាងកកផ្ទាល់តែម្តង ក្រុមបាតុករ ធ្វើការតវ៉ា ប្រឆាំងរដ្ឋាភិបាល បានព្យាយាមទន្ទ្រាន ក៏ដូចជា សម្រុកចូល ក្លឹបកងទ័ព របស់ប្រទេសនេះ ខណៈទីនោះផ្ទាល់ គឺជាកន្លែងនៃកិច្ចប្រជុំរវាង រដ្ឋាភិបាល ចាំផ្ទះថៃ និងគណៈកម្មការ បោះឆ្នោត ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា អំឡុងពេលដែលមានការផ្ទុះការតវ៉ា នៅពីមុខ ក្លឹបកងទ័ពនោះ មនុស្សពីរនាក់ ត្រូវបានរកអោយឃើញថា បានទទួលរងរបួស ក្រោយពី មានករណី បាញ់បោះ នៅក្បែរ ក្លឹបកងទ័ព ខណៈពេលដែលកំពុងតែ មានបញ្ហាប្រឈមមុខដាក់គ្នា

គួរបញ្ជាក់ផងដែរថា វិបតិ្តនយោបាយ នៅថៃ បើយោងតាម អ្នកវិភាគព្រឹត្តិការណ៍នយោបាយសង្គម បានរកអោយឃើញថា ស្ថានភាព នយោបាយ នៅក្នុងប្រទេសមួយនេះ កាន់តែមានសភាព ធ្ងន់ធ្ងរ ទៅៗ ស្របពេលដែល ព្រឹត្តិការណ៍ នៃការបោះឆ្នោត ២ កុម្ភៈ ខិតជិតមកដល់។

ជាមួយនឹងវត្តមាន ការផ្ទុះការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល លោកស្រី យីងឡាក់ ដោយបានចាប់ ផ្តើមតាំងពីដើមខែ ធ្នូមកនោះ គេឃើញមាន ក្រុមមនុស្សជាច្រើននាក់ បានស្លាប់ និងរងរបួសក្រោយ ពីមានការប្រឈមមុខដាក់គ្នា ជាច្រើនលើក ច្រើនសា តួយ៉ាង កាលពីថ្ងៃ ២៦ កន្លងទៅនេះ មេដឹក នាំក្រុមបាតុករ ប្រឆាំង រដ្ឋាភិបាល លោក Suthin Taratin ត្រូវបានឧក្រិដ្ឋជន លបបាញ់សម្លាប់ នៅ បរិវេណវត្ត Wat Sri-iam ដែលជាការិយាល័យ បោះឆ្នោតមួយកន្លែង ពោលគឺ អំឡុងពេល នៃការ មានការប្រឈម មុខ និង ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល និង ក្រុមអាវក្រហម៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ