ភ្នំពេញ៖ ថ្មីៗនេះ ស្រីស្អាតសាច់សខ្ចី គង់ ចាន់ស្រីមុំ បានចេញមុខបណ្តើរ គ្នាជាមួយមិត្តប្រុស គឹម សីហា ចូលរួមកម្មវិធីធំៗជាច្រើន ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា នាង និងមិត្តប្រុស ដែលស្រឡាញ់គ្នារាប់ឆ្នាំ មិនបានបែកគ្នា ដូចព័ត៌មានជាច្រើន ដែលបានចុះផ្សាយនោះទេ។

មួយរយៈនេះ ព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយថា កញ្ញា គង់ ចាន់ស្រីមុំ បានបញ្ចប់ទំនាក់ទំនង ស្នេហ៍រាប់ឆ្នាំជាមួយមិត្តប្រុស ដោយសារតែមាន អ្នកមានអំណាច ចូលជ្រៀតជ្រែក ស្នេហ៍របស់ពួកគេ។ យ៉ាងណាមិញ តាមរយៈគេហទំព័រ ហ្វេសប៊ុក របស់ គង់ ចាន់ស្រីមុំ ក៏បានបញ្ជាក់ យ៉ាងច្បាស់ផងដែរ ថានាងពិតជាបែកបាក់ ស្នេហាមួយនេះមែន ដោយនាងបានបង្ហោះ ពាក្យសម្តីមួយឃ្លាថា "ផុតម៉ោង ១២ យប់នេះ ខ្ញុំនៅទំនេរ" និងសម្តីមួយឃ្លាទៀតថា "ជីវិតដែលគ្មានស្នេហា គឺពិតជាសប្បាយ រីករាយខ្លាំងណាស់"។

ពាក្យសម្តីទាំងនេះ អាចបញ្ជាក់បានថា គង់ ចាន់ស្រីមុំ និងគឹម សីហា ពិតជាបែកបាក់ ស្នេហានឹងគ្នាមែន ប៉ុន្តែស្រាប់តែថ្មីនេះ គេឃើញ គង់ ចាន់ស្រីមុំ និងគឹម សីហា បណ្តើរគ្នាចូលរួមកម្មវិធីធំ ជាមួយគ្នាយ៉ាងសង្ហា និងបើកចំហរ ហាក់ដូចជា គ្មានរឿងអ្វីកើតឡើងឡើយ។

ទន្ទឹមនឹងការបណ្តើរគ្នា យ៉ាងស្រស់សង្ហានេះ ក្នុងគណនីរបស់លោក គឹម សីហា ក៏បានបានបង្ហោះថា "ពេលវេលាបានមកដល់ហើយ អ្វីដែលខ្ញុំអាចធ្វើបាន គឺផ្តាស់ប្តូរខ្លួនឯង ឲ្យបានល្អបំផុតសម្រាប់នាង។ពួកយើងមានរូបថត ត្រៀមរៀបការជាច្រើនសន្លឹក ខ្ញុំសុំឲ្យវាក្លាយជាការពិត"។

ពាក្យសម្តី និងសកម្មភាពរបស់គូស្នេហ៍ ដែលរស់នៅក្រោមដំបូលផ្ទះតែមួយ នៅពេលនេះ អាចបញ្ជាក់ថា សេ្នហារបស់ពួកគេទាំងពីរ នៅតែមានពន្លឺដដែល។ ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា ស្នេហាមួយនេះ អាចឈានដល់ពិធីមង្គលការ ដូចដែលពួកគេប៉ងប្រាថ្នា ឬយ៉ាងណានោះទេ? ខណៈដែលតារាសម្ដែង គង់ ច័ន្ទស្រីមុំ ជានារីម្នាក់ចូលចិត្តចាយសម្រស់ និងលែងស្ទីលបែប ឡូយឆាយបង្អួតគេឯង ធ្វើឲ្យប្រុសៗជាច្រើន តែងលួចប៉ងប្រាថ្នាចង់ បាននាងធ្វើជាគូគាប់ ទ្រនាប់កាយ ជាពិសេស គឺពួកកន្លង់ៗ សក់ល្បាយអាចម៌ខ្លា ដែលសម្បូរលុយចាយមិនអស់ និងចូលចិត្តស្រីក្មេងកំដរ ជាបង្អែមជីវិតចុងក្រោយ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម
- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី
- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន
- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ
- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល