ព័ត៌មានអន្តរជាតិ ៖ បើយោងតាម របាយការណ៍ ចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន ប្រទេស អេហ្ស៊ីប អោយដឹងថា យ៉ាងហោចណាស់ មាន មនុស្ស ១៤ នាក់ បានស្លាប់ បាត់បង់ ជីវិត ក្រោយពី មានករណី បំផ្ទុះ គ្រាប់បែក អត្តឃាត ដល់ទៅពីរលើក នៅឯ ក្រសួង ការពារជាតិ កាលពីយប់ ថ្ងៃអង្គារ នៅក្នុងក្រុង Mansoura ប្រទេសអេហ្ស៊ីប ។

Al Ahram ទីភ្នាក់ងារ សារព័ត៌មាន ផ្លូវការមួយ បានរាយការណ៍ អោយដឹងថា មន្ត្រីតំណាង អោយក្រសួង សុខាភិបាល បាននិយាយថា បន្ទាប់ ពីមានករណី បំផ្ទុះគ្រាប់បែក អត្តឃាត ដល់ទៅ ២ លើក លើកនេះ បាន បណ្តាល អោយមនុស្ស ១៣០ នាក់ រងរបួស ។ យ៉ាងណាមិញ MENA ដែលជា ទីភ្នាក់ងារ សារព័ត៌មាន រដ្ឋ បានអះអាង បន្ថែម អោយដឹងថា ក្នុងចំណោម ជនរងគ្រោះ ទាំងអស់ ក៏រួមមាន ប្រធាននាយកដ្ឋាន សន្តិសុខ អភិបាល ខេត្ត Dakahlia ដូចគ្នាដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពី មានករណី វាយប្រហារ ផ្នែកខ្លះ នៃ សំណង់ អាគារ ក្រសួងការពារជាតិ បានរលំបាក់ ។

ភ្នាក់ងារ សារព័ត៌មាន MENA បន្តថា គ្រាប់បែក គ្រាប់ដំបូង ត្រូវបានគេ បំផ្ទុះឡើង នៅឯជាន់ ខ្ពស់បំផុត នៃ សំណង់អាគារ ខណៈ គ្រាប់បែក គ្រាប់ទីពីរ ត្រូវបានគេ បំផ្ទុះ ឡើង ដោយ បំពាក់ជាប់ ទៅក្នុងរថយន្ត។ ផ្ទុយ ទៅវិញ យោងតាម សម្តីលោក Hazem al Beblawi ជានាយករដ្ឋមន្រ្តី ចាំផ្ទះ បានហៅ គារវាយប្រហារ លើក នេះ ថាជា អំពើភារកម្ម ហើយអ្នក ដែលនៅពីក្រោយ រឿងនេះ នឹងត្រូវ ចាប់យក មកផ្តន្ទាទោស។

ដោយមិនមានការស្តីបន្ទោស ដោយផ្ទាល់ ទៅនឹង របបដឹកនាំ Muslim Brotherhood លោក នាយករដ្ឋមន្រ្តី បានចោទប្រកាន់ ថា សកម្មភាព វាយប្រហារ លើកនេះ គឺជា ស្នាដៃ របស់ក្រុម ភេវករ ។ គួររំឭកផងដែរថា កាលពី អំឡុង ខែ កញ្ញា កន្លងទៅនេះ តុលាការ កំពូល របស់ប្រទេស អេហ្ស៊ីប បានបញ្ជា អោយធ្វើការ រារាំង ដល់សកម្មភាព ទាំងឡាយណា ដែលកើតចេញពី របបដឹកនាំ  Muslim Brotherhood រូមទាំង បិទគាំង គណនេយ្យ របស់ពួកគេ ដូចគ្នាដែរ ដើម្បីជា ការបំលាស់ប្តូរ ក្នុងការ នាំអោយ មានការ ថយចុះ នៃអំណាច នយោបាយ របស់របបដឹកនាំ មួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn