CamNews

ស្ដ្រីម្នាក់បើក រថយន្ដគេចម៉ូតូ រេចង្កូតបុក រះម៉ូតូដាក់តាំងលក់ នៅហាងឆាយហេង ស្រេងខូច ជាង១០គ្រឿង

ភ្នំពេញ ៖ ម៉ូតូនិងកង់ជាង១០គ្រឿង ដែល ថ្មីសន្លាង គ្មានស្លាកលេខ និងកំពុងដាក់បញ្ឈរ តាំងលក់នៅហាងលក់ម៉ូតូយីហោ ឆាយ ហេងស្រេង ស្ថិតនៅផ្ទះ លេខ១៤១-១៤៣ តាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់បឹង ព្រលិត ខណ្ឌ៧មករា ដោយសារតែស្ដ្រីម្នាក់ បើករថយន្ដម៉ាកលុច្សស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខ បណ្ដោះអាសន្ន ៦១០១ បាន រេចង្កូតទៅបុកពេញមួយទំហឹង ប៉ុន្ដែមិន បណ្ដាលនរណាម្នាក់រងគ្រោះថ្នាក់នេះឡើយ។

គ្រោះថ្នាក់ចរាចរ ដែលកើតឡើងដោយ អចេតនារបស់អ្នកបើករថយន្ដរួមជាមួយកូន ស្រីតូចរបស់ខ្លួនខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរតាមដងផ្លូវ នាំគ្នាឈប់មើលកាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៤ ។

បុគ្គលិកម្នាក់ ដែលធ្វើការនៅក្នុងហាង លក់ម៉ូតូមួយនេះ បាននិយាយថា ស្ដ្រីអ្នក បើករថយន្ដលុច្សស៊ីស ពេលកំពុងធ្វើដំណើរ ជូូនកូនស្រីទៅរៀន ស្រាប់តែពេលមកដល់ មុខហាង បានរេចង្កូតឡើងលើខឿន ហើយ កល់នឹងដុំថ្ម ប៉ុន្ដែទំនងជាមានការភ័យស្លន់ ស្លោ បានខំប្រឹងជាន់ហ្គែរកាន់តែខ្លាំង បណ្ដាល ឱ្យរេចង្កូតទៅបុករះម៉ូតូ ភាគច្រើនជាប្រភេទ ហុងដា ដាក់តាំងលក់នៅមុខហាងបណ្ដាល ឱ្យរងការខូចខាត ប៉ុន្ដែមិនបានប៉ះពាល់ដល់ អាយុជីវិតនោះឡើយ ។

បុគ្គលិករូបនេះ ដែលមិនបានបញ្ជាក់ ពីចំនួនម៉ូតូដែលត្រូវរងការខូចខាតនោះបាន និយាយថា ក្រោយកើតហេតុ ថៅកែរបស់ ខ្លួន បានទៅដោះស្រាយ ជាមួយអ្នកបើករថ យន្ដនៅកន្លែងសមត្ថកិច្ច ដើម្បីបញ្ចប់រឿង ប៉ុន្ដែបុគ្គលិកខាងលើនេះ មិនទាន់ដឹងថា តើ ថៅកែនិងទាមទារសំណងពីអ្នកបើករថយន្ដ រូបនោះ ក្នុងតម្លៃប៉ុន្មាននោះឡើយ ។

ក្រោយទទួលបានព័ត៌មានពីគ្រោះថ្នាក់ ចរាចរបុករះម៉ូតូដាក់តាំងលក់ ហើយជ្រុល ទៅបុកកង់និងរថយន្ដមួយគ្រឿងទៀត បណ្ដាលឱ្យរងការខូចខាតនោះ កម្លាំងនគរ បាលមូលដ្ឋាន និងកម្លាំងនគរបាលចរាចរ ខណ្ឌ៧មករា បានចុះភ្លាមៗទៅកាន់កន្លែង កើតហេតុ ដើម្បីធ្វើការដោះស្រាយតាមរយៈ ការនាំអ្នកបើកបរនិងរថយន្ដ ទៅអធិការដ្ឋាន នគរបាល ក្នុងគោលបំណងដោះស្រាយបញ្ចប់ រឿងតាមរយៈការចេញសំណងក្នុងតម្លៃណាមួយទៅឱ្យម្ចាស់ហាងម៉ូតូ ពីព្រោះនេះ មិនមែនជាកំហុសដែលកើតឡើង ដោយចេតនានោះឡើយ ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ស្ដ្រីអ្នកបើករថយន្ដរូបនេះ ឈ្មោះកុយ ផាន់នី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយមុនពេលកើតហេតុនោះ ស្ដ្រីរូបនេះ បើករថយន្ដរបស់ខ្លួនជូនកូនស្រីទៅរៀន។

បើតាមមន្ដ្រីនគរបាលមូលដ្ឋាន មុនពេល កើតហេតុ ស្ដ្រីរូបនេះ បានធ្វើដំណើរតាម បណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើត ទៅលិច លុះពេលធ្វើ ដំណើរដល់មុខហាងលក់ ម៉ូតូឆាងហេងស្រេង ស្រាប់តែមានម៉ូតូមួយ គ្រឿង បានជិះប្រជែងមុខរថយន្ដធ្វើឱ្យស្ដ្រី រូបនេះ រេចង្កូតឡើងទៅលើខឿនមុខហាង ហើយពេលនោះ ដោយមានអារម្មណ៍ភ័យស្លន់ ស្លោផង បានជាន់ហ្គែរច្រឡំថា ជាន់ហ្វ្រាំង ក៏ ជ្រុលទៅមុខ បុករះម៉ូតូដែលដាក់តាំងលក់ នៅមុខហាង បណ្ដាលឱ្យរងការខូចខាតទាំង ថ្មីសន្លាងជាង១០គ្រឿង ។

ក្រោយកើតហេតុ អ្នកបើករថយន្ដរូប នេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយ បញ្ចប់រឿងថាតើ ត្រូវផ្ដល់សំណងនៃការខូច ខាតនេះអស់ចំនួនប៉ុន្មាននោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល