ភ្នំពេញ៖ បុរសម្នាក់ អាយុជាង៥០ឆ្នាំ បានណាត់ ជួបជាមួយប្រពន្ធ របស់គេ នៅម្តុំវត្តស្លែង ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ខណៈនោះប្តី របស់ស្ត្រីរូបនេះ បានតាមទាន់ក៏ដេញតាមពីក្រោយ ស្រែកថា ចោរៗ បង្កការភ្ញាក់ផ្អើល ទាំងព្រឹក ដល់សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលប្រទះឡាង ជួយដេញស្ទាក់ចាប់ បាន នៅក្នុងមូលដ្ឋាន សង្កាត់បឹងធំ ក៏ប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ រដ្ឋបាលបឹងធំ ដើម្បីធ្វើការដោះស្រាយ។

ករណីបុរសវ័យ ជាង៥០ឆ្នាំ លួចប្រពន្ធគេនេះ បានកើតឡើង កាលពីវេលា ម៉ោងជាង៧ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤ នៅចំណុចជាតិលេខ៣ កែងផ្លូវច្រកចូល សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលបឹងធំ លោកស៊ុំ សុឃៀង ប្រាប់ឲ្យដឹងថា ករណីនេះមិនពាក់ព័ន្ធទៅនិងបទល្មើសអ្វីនោះទេ គ្រាន់តែបុរសម្នាក់ ជាប្តីបានឃើញប្រពន្ធ របស់គាត់ជិះម៉ូតូជាមួយអ្នកផ្សេង គាត់ក៏ដេញតាមពីក្រោយ ហើយបុរសផ្សេងឌុប ប្រពន្ធគាត់នោះបានព្យាយាម ជិះម៉ូតូរត់តាំងទឹកដី មូលដ្ឋានសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ឯណោះ ដល់ពេលឃើញអីចឹងបុរសជាប្តីគាត់ក៏ជិះម៉ូតូ ដេញតាមពីក្រោយស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើល ដល់ សមត្ថកិច្ច ប៉ុស្តិ៍ចេញជួយស្ទាក់ ចាប់បានតែម្តង ។

ប្រភពព័ត៌មាន ពីលោកនាយនគរបាល ប៉ុស្តិ៍ដ្ឋបាល បឹងធំ ប្រាប់បន្តថា បុរសជាប្តីមានឈ្មោះ នៅ សំណាង អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រីឯប្រពន្ធមានឈ្មោះ សូត មន អាយុ៣៦ឆ្នាំ មុរបរកម្មការិនី និងមានទីលំនៅភូមិពាន្សា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ដោយឡែកបុរសជាសហាយមានឈ្មោះ លី ហៀង អាយុ៥៧ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុន មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ ។

នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលបឹងធំ បានបន្ថែមថា បុរសជាប្តីជិះម៉ូតូម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-7684 ចំណែកម៉ូតូរបស់បុរស ដែលលួចប្រពន្ធគេនោះ ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CC-0933 ។ ភាគីទាំងសង្ខាង បានត្រឡប់ ទៅវិញ បន្ទាប់ពីមានការ សម្របសម្រួលត្រូវរ៉ូវគ្នា នៅចំពោះមុខសមត្ថកិច្ច។

ជាមួយនេះដែរបុរសឈ្មោះ នៅ សំណាង ក៏បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានសង្ស័យ ទៅលើប្រពន្ធ កាលពីល្ងាចថ្ងៃទី០១ខែមីនា ពេលដែលប្រពន្ធរបស់គាត់ចេញពីធ្វើការរោងចក្រទៅផ្ទះ ឃើញមានទិញ អាវទ្រនាប់ក្នុងថ្មីៗ និងគ្រឿងតុបតែងខ្លួន ជាច្រើនមុខទៀត ហើយគាត់ក៏សួរថា តើអូនឯងបានលុយពីណាមកទិញ របស់របរច្រើនម្លឹងៗ តែត្រូវប្រពន្ធរបស់គាត់និយាយប្រាប់ថា នាងបានចងការលុយគេ ពីក្នុងរោងចក្រ ។ លុះព្រឹកឡើងថ្ងៃទី២ ខែមីនា ប្រពន្ធរបស់គាត់ប្រាប់ថា បងឯងរូតងើបទៅឌុបម៉ូយ ពីព្រលឹមបន្តិចទៅ ព្រោះ ថ្ងៃនេះ មានគេទៅវត្តច្រើនណាស់ បងឯងរូតងើបក្រែង មានម៉ូយច្រើនទៀត។ ពេលនោះរូប គាត់ក៏បានងើបទៅឌុបម៉ូយនៅផ្សារថ្មី ព្រោះរត់ឌុបប្រចាំការនៅទីនោះ ក៏ប៉ុន្តែពេលរូបគាត់ជិះមកដល់ម្តុំរង្វង់មូលចោមចៅ ក៏ប្រទះឃើញបុរសជាសហាយរបស់ប្រពន្ធគាត់ ជិះម៉ូតូពីជើងទៅត្បូង តាមផ្លូវជាតិលេខ៣។

បុរសឈ្មោះ នៅ សំណាង ប្រាប់បន្តថា ដោយឃើញបែបនេះរូបគាត់ មានការសង្ស័យក៏ជិះម៉ូតូតាមពីក្រោយចាំឃ្លាំមើល លុះមកដល់ចំណុចមុខវត្តស្លែង រូបគាត់បានឈប់កន្លែងនគរបាលចរាចរណ៏ ឈរចាំមើលមួយសន្ទុះក្រោយមក ស្រាប់តែឃើញប្រពន្ធរបស់គាត់ជិះ រថយន្ត ពីផ្សារថ្នល់ទទឹងមកចុះ នៅចំណុចផ្លូវកែងចូលសង្កាត់ប្រទះឡាង ហើយឡើង ជិះម៉ូតូជាមួយបុរសជាសហាយនេះតែម្តង។ ពេលឃើញដូច្នេះ រូបគាត់ក៏ជិះម៉ូតូដេញ តាមពី ក្រោយ ព្រមទាំងស្រែកថា ចោរៗ ដើម្បីឲ្យសមត្ថកិច្ចជួយដេញចាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល