CamNews

Shin Se-kyung​ ក្នុង​ខ្សែភាពយន្ដ​រឿង “ស្ដេច​ម៉ូ​ដែល”

ស៊ីន សេ​ឃ្យូ​ង (Shin Se-kyung)កើត​នៅ​ថ្ងៃទី ២៩ កក្ដ​ដា ឆ្នាំ ១៩៩០ នាង​គឺជា​កំពូល​តារា​សំដែង​ម្នាក់​របស់​កូរ៉េខាងត្បូង។ នាង​បានចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ ៨ឆ្នាំ(ក្នុង​ឆ្នាំ ១៩៩៨)។ ដោយសារ​ជា​កុមារី នាង​ក៏​ធ្លាប់មាន​វត្តមាន​នៅក្នុង​កម្មវិធី "Kiss Kiss Kiss" សម្រាប់​កុមារ ហើយ​នៅពេល​មាន​អាយុ ៧ឆ្នាំ ស៊ីន សេ​ឃ្យូ​ង ត្រូវបាន​ក្រុម​ហ៊ុន​ម៉ូ​ដែល​កុមារ​មួយ អញ្ជើញ​ឱ្យ​ថត​​ផ្សាយ ពាណិជ្ជ កម្ម។

បច្ចុប្បន្ន កំពូល​តារា​ដែលមាន​កំពស់ ១៦៦ស.ម រូបនេះ​បាន​ក្លាយជា​កំពូល​តារា​សំដែង​ម្នាក់​ដែលមាន​ឈ្មោះ​ល្បី នៅ​ពាស់ពេញ​ពិភពលោក។ ខ្សែភាពយន្ដ​ល្បីល្បាញ មួយចំនួន របស់​នាង មានដូចជា  My Little Bride , My Husband Got a Family ,Running Man , Fashion King, Running Man និង Deep Rooted Tree ។ល។ ប៉ុន្ដែ ថ្មីៗនេះ ខ្សែភាពយន្ដ​ដែល​ត្រូវបាន​ទស្សនិកជន​ខ្មែរ ចាប់អារម្មណ៍​បំផុត គឺ​រឿង ស្ដេច​ម៉ូ​ដែល (Fashion King) បើទោះជា​ខ្សែភាពយន្ដ​នេះ បានធ្វើឱ្យ​ទស្សនិកជន ត្រូវ​ខកចិត្ត ដោយសារតែ​ទីបញ្ចប់​របស់​វា​មិន​សម​តាម​បំណង។

ស្ដេច​ម៉ូ​ដែល (Fashion King) គឺជា​ខ្សែភាពយន្ដ​មួយ​និយាយ​អំពី ជោគជ័យ និង​បរាជ័យ​របស់​ក្រុម​អ្នក​រចនា​ម៉ូដ​វ័យក្មេង ដែល​ប្រកបដោយ​ម​ហិ​ច្ច​តា នៅ ដុង​ដេ​ម៉ុ​ន ម៉ារ​ឃី​ត(Dongdaemun Market) រួម​និង​ឧបសគ្គ​ទាំងឡាយ ទាក់​ទឹ​ន​នឹង​រឿង​ស្នេហា។

តួអង្គ ខាង យ៉ាំង ហ្គា​ល (Kang Young Gul) ដែល​សំដែង​ដោយ យ៉ូ អាន អ៊ី​ន (Yoo Ah In)​ បាន​ចាប់​ផ្ដើម​​មាន​គោលដៅ​​ច្បាស់លាស់​​ក្នុង​អាជីព នៅពេល​បាន​ជួប​ស្រី​ស្អាត លី ហ្គា យ៉ាំង (Lee Ga Young ) ដែល​សំដែង​ដោយ ស៊ីន សេ​ឃ្យូ​ង ប៉ុន្ដែ ក្រោយមក អាជីព​របស់ ខាង ​យ៉ាំង ហ្គា​ល ត្រូវបាន​គេ​បំផ្លាញ ចំណែក​ស្នេហារ​ក៏មាន​ភាពមិនច្បាស់លាស់។

នៅពេល​កំពុង​មានទុក្ខ​ដោយសារតែ​ការបរាជ័យ​ក្នុង​ការងារ ព្រមទាំង​បញ្ហា​ស្នេហា   ពេល​កំពុង​នៅក្នុង​អាង​ហែល​ទឹក ខាង យ៉ាំង ហ្គា​ល បាន​ទូរស័ព្ទ​ទៅកាន់​នាង លី ហ្គា យ៉ាំង ដើម្បី​និយាយ​ពី​ការ​នឹករលឹក ប៉ុន្ដែ​ជា​អកុសល ពេលនោះ ខ្មាន់កាំភ្លើង​ដែល​មិន​ស្គាល់មុខ បាន ​​បាញ់ ប្រហារ  ខណៈដែល ខាង យ៉ាំង ហ្គា​ល មិនទាន់បាន​ស្ដាប់​នូវ​ការ​និយាយថា “នឹក” ពី​ស្រី​ស្អាត​លី ហ្គា យ៉ាំង នៅពេលដែល​នាទី​បញ្ចប់​នៃ​ខ្សែភាពយន្ដ​នេះ​ជិត​មកដល់។

ទស្សនិកជន​ជាច្រើន បាន​បញ្ចេញ​ការរិះគន់​ទៅលើ​ខ្សែភាពយន្ដ ខណៈដែល​មួយចំនួនទៀត សំដែង​ការខកចិត្ត ដោយសារតែ​ខ្លឹមសារ​ក្នុង​វគ្គ​បញ្ចប់​ដែល​ប្រកបដោយ​ទុក្ខសោក និង​ការ​អស់សង្ឃឹម​របស់​ខ្សែភាពយន្ដ​នេះ ។