CamNews

U-22កម្ពុជា ស្មើក្រុមម្ចាស់ផ្ទះ U-22សិង្ហបុរី ២-២ មុនចេញដំណើរទៅថៃ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជន U-22កម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥នេះ បានប្រកួតស្មើលទ្ធផលជាមួយនឹងក្រុមម្ចាស់ផ្ទះ U-22សិង្ហបុរី ២-២ ក្នុងជំនួបមិត្តភាពលក្ខណៈអន្ដរជាតិលើកទី២ នៅលើកីឡដ្ឋាន Jurong West ទឹកដីសិង្ហបុរី ។

មុននឹងចេញដំណើរទៅប្រកួតជម្រុះពាន AFC Champions League 2016 ក្នុងពូលG នៅប្រទេសថៃ នាថ្ងៃទី២៧ ខែមីនាខាងមុខ ក្រុម U-22កម្ពុជា បានចេញទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរី ២ប្រកួតសិន ដោយលើកទី១ កាលពីថ្ងៃទី២៩ មីនាកន្លងទៅថ្មីៗនេះ កម្ពុជា បានបំបាក់ក្រុមឈុតធំ U-23សិង្ហបុរី ក្នុងលទ្ធផលបច្ចេកទេស ៣-១ ក្រោយមកនៅយប់ថ្ងៃទី២២ មីនានេះ ទើបក្រុម U-22សិង្ហបុរី សងសឹកបានត្រឹមស្មើក្រុម U-22កម្ពុជាវិញជាមួយនឹងលទ្ធផលបច្ចេកទេស ២-២ ។

ក្នុងជំនួបមិត្តភាពអន្ដរជាតិលើកទី២នេះ តង់ទី១ ក្រុមម្ចាស់ផ្ទះ បានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់ នៅនាទី២៩ ដែលធ្វើសម្រេចដោយកីឡាករ Ipbal ខណៈនៅដើមតង់ទី២ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម U-22កម្ពុជា បានរកគ្រាប់បាល់នាំមុខឲ្យកម្ពុជាវិញចំនួន ២គ្រាប់ នៅនាទី៥៤ និងនាទី៧៦ ។ ប៉ុន្ដែលុះចូលនាទីចុងក្រោយទៅហើយ គឺនៅនាទី៨៩ កីឡាករ Aumathan ក៏ទាត់បាល់បំប៉ោងសំណាញ់ទីកម្ពុជា ១គ្រាប់ទៀត ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួតស្មើគ្នា ២-២តែម្ដង ។

សម្រាប់ការប្រកួតនេះ ជាការប្រកួតដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ពោលគឺក្រោយពីបញ្ចប់យុទ្ធនាការប្រកួតជម្រុះជុំទី១ប្រចាំទ្វីបអាស៊ី នៃពាន World Cup ឆ្នាំ២០១៨ នៅរស្ស៊ី ដែលកម្ពុជា ដណ្ដើមបានកៅអីជុំទី២បន្ដនោះ ក្រុម U-22 នៅមានបេសកកម្មដ៏សំខាន់មួយទៀត គឺការប្រកួតជម្រុះពាន AFC Champions  League ឆ្នាំ២០១៦ នៅថៃ ។

តាមកម្មវិធីប្រកួតជាក់ស្ដែង ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានបញ្ជាក់ថា ក្រុម U-22កម្ពុជា នឹងត្រូវប្រកួតជម្រុះក្នុងពូលG ដោយការប្រកួតបើកឆាកត្រូវប៉ះក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២៧ មីនាខាងមុខ ខណៈថ្ងៃទី២៩ ត្រូវជួបក្រុមឈុតធំហ្វីលីពីន និងមួយប្រកួតចុងក្រោយ គឺជួបក្រុមជម្រើសជាតិកូរ៉េខាងជើង នៅថ្ងៃទី៣១ ខែមីនាដដែលនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល