នៅក្នុងវ័យ ២៥ Mark Zuckerberg ចាប់ផ្ដើមរកបានប្រាក់ពី Facebook ចំណែក Marissa Mayer
បានក្លាយជាបុគ្គលិកទី ២០ របស់ Google រីឯមហាសេដ្ឋី Roman Abramovich ក៏បានបង្កើត និង
លក់ក្រុមហ៊ុន យ៉ាងតិច ចំនួន ២០ ។

១/ Mark Zuckerberg ចាប់ផ្ដើមរកបានប្រាក់ពី Facebook

Mark Zuckerberg បានធ្វើការនៅក្នុងក្រុមហ៊ុន Facebook ចាប់តាំងពីមានអាយុ ២០ឆ្នាំ។ មកដល់
ឆ្នាំ ២០០៩ Facebook មានអ្នកប្រើប្រាស់ចំនួន ៣០០ លាននាក់ ហើយក្រុមហ៊ុននេះ ក៏ចាប់ផ្ដើមរក
បានប្រាក់ចំណូល។ កាលណោះ ម្ចាស់បណ្ដាញសង្គមធំបំផុតក្នុងពិភពលោក Mark Zuckerberg
ឱ្យដឹងថា ៖ “នេះគ្រាន់តែជាដំណាក់កាលដំបូងនៃដំណើរការ តភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និង
មនុស្ស របស់យើងខ្ញុំ”។ មួយឆ្នាំក្រោយមក Mark Zuckerberg ត្រូវបានទស្សនាវដ្ដី Time ជ្រើសរើស
ជា “បុគ្គលឯកប្រចាំឆ្នាំ”។

២/ Marissa Mayer ក្លាយជាបុគ្គលិករបស់ Google

នៅក្នុងវ័យ ២៤ឆ្នាំ Mayer បានក្លាយជាបុគ្គលិកទី ២០របស់ក្រុមហ៊ុន Google ទន្ទឹមនឹងនេះ អ្នក
ស្រីក៏ជាវិស្វករដំបូងរបស់ក្រុមហ៊ុននេះ។ Mayer បានធ្វើការនៅទីនេះ ១៣ឆ្នាំ មុនពេលទៅដឹកនាំ
ក្រុមហ៊ុន Yahoo ។ អ្នកស្រី ឱ្យដឹងថា ៖ “ឆ្នាំ ១៩៩៩ ក្រុមហ៊ុន Google មានបុគ្គលិកត្រឹមតែ ៧នាក់
ប៉ុណ្ណោះ។ កាលណោះ នាងខ្ញុំត្រូវបានសម្ភាសដោយ Larry និង Sergey នៅក្នុងកន្លែងលេងវាយ
កូនបាល់លើតុមួយ ហើយនោះក៏ជាកន្លែងប្រជុំរបស់ក្រុមហ៊ុន”។

៣/ Warren Buffett ធ្វើជាបុគ្គលិកផ្នែកជំនួញ

អាយុជាង ២០ឆ្នាំ មហាសេដ្ឋី Warren Buffett ធ្លាប់បម្រើការជាបុគ្គលិកផ្នែកជំនួញនៅក្នុងតំបន់
Omaha អាមេរិក។ ក្រោយមក (អាយុ ២៦ឆ្នាំ) គាត់បានទៅកាន់ក្រុង New York ធ្វើជាអ្នកវិភាគផ្នែក
មូលបត្រ។ នៅក្នុងឆ្នាំដដែលនេះ គាត់ក៏បានបង្កើតក្រុមហ៊ុនវិនិយោគ Buffett Partnership នៅ
Omaha ។

៤/ Roman Abramovich បានបង្កើត និងលក់ក្រុមហ៊ុន យ៉ាងតិច ២០

កាលពីនៅក្មេង មហាសេដ្ឋីរុស្ស៊ី លោក Abramovich កំព្រាទាំងពុក ទាំងម្ដាយ និងត្រូវបានពុកមាជា
អ្នកចិញ្ចឹម។ អាយុ ២១ឆ្នាំ គាត់ចាប់ផ្ដើមរកស៊ី ដោយប្រើប្រាស់ប្រាក់ដែលបានមកពីពុកម្ដាយក្មេក។
មកដល់ដើមទសវត្សទី ៩០ (ដែលកាលណោះគាត់មានអាយុ ២៤ឆ្នាំ) លោក Abramovich បានចូល
រួមធ្វើសកម្មភាពក្នុងក្រុមហ៊ុន យ៉ាងតិច ២០។

បច្ចុប្បន្ន លោក Abramovich គឺជាអ្នកមានបំផុត ទី ១០៧ ក្នុងពិភពលោក ដោយមានទ្រព្យ ១០,២
ពាន់លានដុល្លារ (យោងតាម Forbes)។ បច្ចុប្បន្ន bramovich ក៏ជាអគ្គនាយករបស់ក្រុមហ៊ុនវិនិយោគ
Millhouse និងជាអគ្គនាយកនៃក្លឹបបាល់ទាត់ Chelsea របស់អង់គ្លេស។

៥/ Mark Cuban ជាបុគ្គលិកលាយស្រា

វ័យ ២៥ឆ្នាំ Mark Cuban បានបញ្ចប់មហាវិទ្យាល័យ Indiana ហើយកូបានទៅរស់នៅឯតំបន់ Dallas
(អាមេរិក) ដើម្បីធ្វើជាអ្នកលាយស្រា។ ក្រោយមក គាត់ធ្វើជាបុគ្គលិកផ្នែកជំនួញឱ្យក្រុមហ៊ុនលក់
រាយសូបវែរ។ កត្តានេះ បានជម្រុញឱ្យ Mark Cuban បង្កើតក្រុមហ៊ុនដោយឡែក (MicroSolutions)
របស់ខ្លួន ដែលរកស៊ីខាងលក់ដូរ សូបវែរ កុំព្យូទ័រ។

មហាសេដ្ឋី Mark Cuban រំឭក ៖ “ពេលមកដល់ Dallas ខ្ញុំបានជួបនឹងការលំបាកខ្លាំង ដោយត្រូវគេង
នៅលើឥដ្ឋ រួមនឹងមនុស្ស ៦នាក់ផ្សេងទៀត នៅក្នុងផ្ទះតូចមួយ។ មានពេលខ្លះ ខ្ញុំបានចេញទៅក្រៅ ដើម្បីបានគយគន់អាគារប្រណិតទាំងឡាយ ដោយស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងបានទៅរស់នៅក្នុង
ទីនោះ។ នេះគឺជាកម្លាំងចលកររបស់ខ្ញុំ”។

៦/ Ralph Lauren ជាជំនួយការផ្នែកលក់របស់ Brooks Brothers

មហាសេដ្ឋីផ្នែកម៉ូដែលសម្លៀកបំពាក់រូបនេះ ធ្លាប់បានរៀនផ្នែកពាណិជ្ជកម្ម នៅសកលវិទ្យាល័យ
Baruch និងបម្រើយោធា រហូតដល់មានអាយុ ២៤ឆ្នាំ។ ក្រោយមក គាត់ធ្វើការឱ្យក្រុមហ៊ុនសម្លៀក
បំពាក់ Brooks Brothers ។ វ័យ ២៦ឆ្នាំ Lauren បានសម្រេចចិត្ត រចនាក្រវាត់កប្រភេទធំ តាមបែប
អឺរ៉ុប ប៉ុន្ដែត្រូវបានក្រុមហ៊ុន ទទួលស្គាល់។ ដូច្នេះ ក្នុងឆ្នាំបន្ទាប់ Lauren ក៏បានបញ្ចេញម៉ាក Polo
ដ៏ល្បីឈ្មោះ។

៧/ Richard Branson បង្កើតក្រុមហ៊ុនថតសម្លេង Virgin Records

ក្នុងវ័យ ២០ឆ្នាំ មហាសេដ្ឋីរបស់ក្រុមហ៊ុន Virgin បានបង្កើតក្រុមហ៊ុនថតសម្លេងដំបូងរបស់ខ្លួន។
វ័យ ២២ឆ្នាំ គាត់បានបង្កើត studio មួយ ហើយក៏បានបញ្ចេញយីហោថ្មី ក្នុងវ័យ ២៣ឆ្នាំ។ នៅពេល
មានអាយុ ៣០ ឆ្នាំ ក្រុមហ៊ុនរបស់ Richard Branson មានឈ្មោះល្បី ទូទាំងសកលលោក។

នៅលើទំព័រ Entrepreneur មហាសេដ្ឋី Branson ឱ្យដឹងថា នោះគឺជាអំឡុងពេលដ៏លំបាក ៖ “វាពិបាក
ជាងការគ្រប់គ្រងក្រុមហ៊ុនដល់ទៅ ៤០០ ដែលមានបុគ្គលិក រាប់ពាន់នាក់។ ការបង្កើតក្រុមហ៊ុនវិនិ
យោគទាមទារឱ្យអ្នក ដុតដៃដុតជើង ទាំងថ្ងៃ ទាំងយប់ និងប្រើពេលយូរ”។

៨/ Sheryl Sandberg រៀន អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅ Harvard

អគ្គនាយិការប្រតិបត្តិ (COO/Chief Operating Officer) របស់ Facebook បានបញ្ចប់ការសិក្សាផ្នែក
សេដ្ឋកិច្ច នៅ Harvard ។ ក្នុងវ័យ ២៥ឆ្នាំ អ្នកស្រី បានធ្វើការឱ្យធនាគារពិភពលោក (World Bank)
ក្រោមការដឹកនាំរបស់ Larry Summers (ដែលក្រោយមក ជារដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ អាមេរិក)។
បន្ទាប់មក អ្នកស្រី ក៏បានត្រឡប់មក Harvard ដើម្បីរៀនយកអនុបណ្ឌិត ហើយឆ្នាំ ១៩៩៥ អ្នកស្រី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច។

អំឡុងពេលសិក្សានៅ Harvard អ្នកស្រី បានមើលឃើញអំពីសក្ដានុពលនៃអ៊ីនធើរណិត។ មាន
ប្រសាសន៍នៅក្នុងពិធីបញ្ចប់ការសិក្សាមួយ នៅ Harvard កាលពីឆ្នាំទៅ អ្នកស្រីឱ្យដឹងថា ៖ “យើង
ខ្ញុំត្រូវសិក្សា តាម online ដោយត្រូវប្រើកម្មវិធីជជែករបស់ AOL ។ អ៊ីនធើរណិត ពេលនោះ នៅមាន
ភាពរអាក់រអួល ជាបន្ដបន្ទាប់។ យើងខ្ញុំ បានគិតដល់អនាគតមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់
ដើម្បីតភ្ជាប់មិត្ដភ័ក្ដិ គ្រួសារ និងមិត្តរួមការងារ”។

៩/ អគ្គនាយករបស់ Google - Eric Schmidt កំពុងរៀងអនុបណ្ឌិត

Schmidt មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ក្នុងវ័យ ២៧ឆ្នាំ ក្នុងវិស័យបណ្ដាញកុំព្យូទ័រ និង
អភិវឌ្ឍសូបវែរ។ គាត់ធ្លាប់ធ្វើការក្នុងរដូវវិសមកាល នៅក្រុមហ៊ុនបោះពុម្ភ Xerox ក្រោយមក ក៏បាន
មកធ្វើពេញម៉ោង នៅ Sun Microsystem ។ និយាយអំពីអាជីពជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រ មុននេះ
លោក Schmidt ថ្លែងថា ៖ “យើងទាំងអស់ សុទ្ធតែមិនបានគេង រៀងរាល់យប់ ព្រោះថា ពេលនោះ
កុំព្យូទ័រ តែងដំណើរការលឿនជាងយើងខ្ញុំ”។

១០/ អគ្គនាយករបស់ Starbucks - Howard Schultz កំពុងធ្វើជាបុគ្គលិកផ្នែកជំនួញ

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Michigan ខាងជើង លោក Schultz បានបម្រើ
ការផ្នែកជំនួញ ឱ្យក្រុមហ៊ុន Xerox។ ជោគជ័យក្នុងការងារ នៅ Xerox បានជួយឱ្យលោក បានធ្វើការ
នៅក្នុងក្រុងហ៊ុន Hammerplast ដែលផលិតម៉ាស៊ីនលាយកាហ្វេ បន្ទាប់នោះ។ Schultz បានបង្កើត
ក្រុមហ៊ុន Starbucks ដំបូងគេបង្អស់ នៅ Seattle ខណៈកំពុងធ្វើការឱ្យ ក្រុងហ៊ុន Hammerplast ៕

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

Beckham រកប្រាក់បានច្រើន តាមរយៈការជួយរក ចំណូលឱ្យ កាស៊ីណូ

អគ្គនាយក Facebook លក់ភាគហ៊ុន ជាង ៣,៩ពាន់លានដុល្លារ ដើម្បីបង់ពន្ធ

កូរ៉េខាងជើង ៖ មិនច្រៀងសរសើរ មេដឹកនាំ នឹងត្រូវស្លាប់!

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CB/ Businessinsider