កំពង់ឆ្នាំង ៖ ឪពុកម្តាយ និងក្រុមគ្រួសារ សាច់ញ្ញាតិ បានស្រែកទ្រ ហ៊ោយំ ខណៈដែល ប្រទះ
ឃើញសំលៀក បំពាក់ និង ឆ្អឹងសព របស់កូននៅក្នុងស្រះទឹក មួយ ខាងមុខវត្តថ្មស ហៅវត្តក្តី
ត្នោត ស្ថិតនៅក្នុង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពី
បាត់ខ្លួនអស់ រយៈពេលជិត៤ឆ្នាំមកហើយ នោះ។

ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទៅចោមរោម មើលផងដែរ។
ខណះស្រ្តីឈ្មោះអ៊ីវ គឹមយាង អាយុ៥១ឆ្នាំ មានទីលំនៅក្នុង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង
កំពង់ឆ្នាំង បានអះអាងថាសពនេះ គឺគាត់ស្គាល់ថា ជាសពកូនប្រុសរបស់គាត់។

នៅកន្លែងកើតហេតុ យុវជនម្នាក់ឈ្មោះស៊ូ សុថុន អាយុ ២៣ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពី
វេលាម៉ោង ៨និង៤៥នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ គាត់បាន ចុះទៅស្តា ស្រះទឹកមួយ នៅ
ខាងមុខវត្តក្តីត្នោត បានប្រទះឃើញខោជើងវែងមួយពណ៌ខ្មៅដោយមានទាំងខ្សែ ក្រវ៉ាត់នៅ
ជាប់និងខោនោះទៀតផង ។ នៅពេលដែលគាត់ ទាញខោនោះមក ស្រាប់តែឃើញឆ្អឹង ភ្លៅ
មនុស្ស មួយកំណាត់ នៅក្នុងជើងខោ។ បន្ទាប់មកគាត់ក៏យកខោនិងឆ្អឹងនោះទៅរាយ ការណ៍
ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ប្អេរ ប៉ុន្តែមន្រ្តីនគរបាលនៅទីនោះបាននិយាយថាមិនដឹងជាឆ្អឹង
ស្អីអោយពិតប្រាកដផង យកបោះចោលទៅ ។

យុវជនស៊ូ សុថុន បានរៀបរាប់ឲ្យដឹងទៀតថា ដោយមិនអស់ចិត្ត គាត់បានយកឆ្អឹងនិងខោ
នោះទៅទុក ហើយឪពុករបស់គាត់ ក៏បានផ្តល់ព័ត៌មាននេះ ទៅឲ្យវិទ្យុជាតិ ខេត្តកំពង់ឆ្នាំង
ជួយផ្សព្វផ្សាយ ហើយនៅព្រឹកនៅថ្ងៃទី២ កញ្ញានេះ ក្រុមគ្រួសារបានមកពិនិត្យមើលហើយ
អះអាងថា សពនោះជាសពកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួនអំឡុងជិត៤ឆ្នាំមកហើយ។

ស្រ្តីឈ្មោះអ៊ីវ គឹមយាង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ កញ្ញា គាត់បានស្ដាប់ឮវិទ្យុជាតិខេត្ត
កំពង់ឆ្នាំងផ្សាយ ពីការប្រទះឃើញ សាកសពខាងលើ គាត់និងក្រុមគ្រួសារ បាននាំគ្នាមក
ពិនិត្យមើល ទើបដឹងថាឆ្អឹងសពនេះជាកូនប្រុសរបស់គាត់ឈ្មោះ សែម សុជាតិ ដោយចំណាំ
ទៅលើខោនិងខ្សែក្រវ៉ាត់។

ស្រ្តីរូបនេះអះអាងថា កូនប្រុសរបស់គាត់ បានបាត់ខ្លួនអស់រយៈពេល ជិត៤ឆ្នាំមកហើយ
បន្ទាប់ពីគេទៅចូលរូមក្នុងពិធីភ្ជាប់ពាក្យ កូនអ្នកភូមិ នៅផ្ទះក្បែរគ្នា ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល