CamNews

រាជរដ្ឋាភិបាលដាក់ឲ្យ ប្រើប្រាស់ក្រដាស ៥០០រៀល និង ១០០រៀល គំរូថ្មី

ភ្នំពេញ ៖ រាជរដ្ឋាភិបាកម្ពុជា បានចេញនូវ អនុក្រឹត្យចំនួន២ ដោយសម្រេចដាក់ ឲ្យចរាចរណ៍ក្រដាក់ប្រាក់ ៥០០រៀល និង១០០រៀលគំរូថ្មី ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នេះតទៅ ។

ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងពិធីតភ្ជាប់ បេតុងស្ពានអ្នកលឿង ដែលដាក់ឈ្មោះថ្មីថា «ស៊ូសាបា» នៅព្រឹកថ្ងៃទី១៤ ខែមករានេះ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ និងដាក់ឲ្យចរាចរណ៍ នៅក្រដាសប្រាក់ ៥០០រៀល ប្រភេទថ្មី ដែលក្រដាសប្រាក់នេះ ម្ខាងមានរូប ព្រះឆាយាលក្ខណ៍ ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណព្រះបាទ សម្តេច ព្រះបរមនាថ រនោត្តមសីហមុនី និងម្ខាងទៀត មានរូបស្ពានគីសូណា នៅទន្លេបិទ ខេត្តកំពង់ចាម និងស្ពាន ស៊ូសាបា-អ្នកលឿង តែម្តង ។

សម្តេចបានថ្លែងថា «រាជរដ្ឋាភិបាលបានដាក់ឲ្យ ចរាចរណ៍ក្រដាសប្រាក់ ៥០០រៀលថ្មីដែល អនុក្រឹត្យចេញ ថ្ងៃនេះ ហើយថ្ងៃនេះ ក៏នឹងចាយបាន ។ ក្រដាសប្រាក់បាន បោះម្ខាងគឺ ព្រះឆាយាលក្ខណ៍ ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណព្រះបាទ សម្តេច ព្រះបរមនាថ រនោត្តមសីហមុនី ជាទីសក្ការៈ ឯម្ខាងទៀត គឺស្ពានទំាងពីរ គីសូណា និងស្ពានអ្នកលឿង គឺស្ពាន ស៊ូ សាបានេះតែម្តង ។ នេះជាផ្នែកដ៏សំខាន់មួយ នៃពិធីក្នុងថ្ងៃនេះ និងជាផ្នែកដ៏សំខាន់មួយ នៃចំណងទាក់ទង ចំគួបលើកទី ៦០ នៃទំនាក់ទំនង កម្ពុជា-ជប៉ុន» ។

ក្រៅពីតែចេញក្រដាសប្រាក់ ៥០០រៀល ដើម្បីអបអរ ចំណងមិត្តភាព ៦០ឆ្នាំ រវាងកម្ពុជា-ជប៉ុន ហើយនោះ សម្តេចតេជោ បានដាក់រហ្សសនាម ស្ពានអ្នកលឿងថា« ស៊ូបាសា» ដោយចាត់ទុកខ្សែកាប ពណ៌លឿង ជាបក្សីមួយគូ កំពុងតែហោះ ជាមួយគ្នា តំណាងឲ្យ ប្រទេសកម្ពុជា-ជប៉ុន កំពុងចាប់ដៃគ្នា ឆ្ពោះទៅរកកិច្ច សហប្រត្តិការ ដ៏យូរលង់ និងរីកចម្រើនជាមួយគ្នា ។

គួរបញ្ជាក់ថា ប្រទេសជប៉ុន ត្រូវបានគេដឹងថា ជាប្រទេស ដែលផ្តល់ជំនួយ ដ៏ធំមួយដល់ការ អភិវឌ្ឍន៍ ប្រទេសកម្ពុជា ពិសេសលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាន ។ ក្រៅពីផ្តល់ជំនួយ ហើយនោះ ជប៉ុនក៏ជាប្រទេស វិនិយោគនោះ ប្រទេសកម្ពុជា ច្រើនផងដែរ តួយ៉ាងដូចជា ផ្សារទំនើប AEON Mall ជាដើម ៕

ផ្ដលសិទ្ធដោយ៖ ដើ​មអម្ពិល