មនុស្ស១១នាក់បានស្លាប់នឹង២៧នាក់ទៀតបានបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ស្ពាននៅក្នុង
ប្រទេសឥណ្ឌូនេស៊ីក្នុងទីប្រជុំ Tenggarong, ខាងកើតកោះ Kalimantan កាលពីថ្ងៃសៅរ៍។
ហេតុការណ៍ដ៏អាក្រក់នេះក៏បានបង្កអោយមនុស្ស៤០នាក់រងរបួសផងដែរដែលពួកគេទាំង
នោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្បែរកន្លែងកើតហេតុដោយសារតែមានអាការៈ
ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថាស្ពានប្រវែង៧០០មែត្រត្រូវបានរលំបាក់នៅវេលាម៉ោង១៦៖២០នាទីម៉ោងនៅ
ក្នុងប្រទេសឥណ្ឌូនេស៊ីនៅពេលដែលចរាចរណ៍កំពុងតែមានភាពមមាញឹកនៅលើស្ពាន គូប ផ្សំជាមួយនឹងការកំពុងជុសជុលផងដែរ។ប្រធានគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌុនេស៊ី
បាននិយាយថានៅពេលកើតហេតុមានរថយន្តចំនួន១៥គ្រឿងនឹងម៉ូតូប៉ុន្មានគ្រឿងប៉ុណ្ណោះ
នៅលើស្ពាន។យ៉ាងហោចណាស់បុគ្គិលិកជួសជុលស្ពានចំនួន៦នាក់ត្រូវបានបាត់ខ្លួនផង
ដែរហើយ ភ្នាក់ងារជួយសង្គ្រោះនៅតែបន្តការស្វែងរកអ្នកដែលបានបាត់ខ្លួនទាំង២៧នាក់
តទៅទៀត៕
ដោយ
វឌ្ឍនា