យ៉ាងហោចណាស់មនុស្ស១៥នាក់បានស្លាប់ នឹង៥៧នាក់ទៀតរងរបួសក្នុងការប៉ះទង្គិចគ្នា
រវាងរថយន្តក្រុងដឹកអ្នកដំណើរនៅភាគខាងលិចប្រទេសឥណ្ឌា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣៖៣០នាទីព្រឹក ថ្ងៃចន្ទ័នេះ ម៉ោងនៅក្នុង
ប្រទេសឥណ្ឌានៅលើផ្លូវ Highway មួយដែលមានចំងាយ៣០០គីឡូមែត្រពីទីក្រុង Nagpur
នៅពេលដែលអ្នកដំណើរភាគច្រើនកំពុងតែលង់លក់ក្នុងដំណេក។
សេចក្តីរាយការណ៍បាននិយាយថា រថយន្តត្រូវបានភ្លើងឆេះហើយមនុស្ស១២នាក់ត្រូវបាន
ភ្លើងឆេះនៅនឹងកៅអីរបស់ពួកគេ។
អ្នករបួសចំនួន២០នាក់ត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដោយសារតែពួក
គេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រថយន្តក្រុងទាំងពីរជារបស់ក្រុមហ៊ុន Royal Travel នឹង Soni Travel។ ក្នុងចំណោមរថយន្ត
ទាំងពីររថយន្ត១ធ្វើដំណើរពី Nagpur ទៅ Pune, ហើយមួយទៀតមកពី Pune ទៅNagpur។
គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវបានកើតឡើងជារឿយៗនៅក្នុងប្រទេសឥណ្ឌា ដែលយ៉ាង
ហោចណាស់មនុស្សចំនួន ១១០,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ៕
ដោយ
វឌ្ឍនា
Xinhua