CamNews

បង្ក្រាបក្រុម​ ចោរប្លន់៤នាក់ ក្រោយធ្វើ សកម្មភាពបាញ់ ប្លន់នៅភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ក្នុងចំណោម បក្ខពួកផ្សេងទៀត ដែលបាននឹងកំពុងរត់ គេចខ្លួននោះ ត្រូវបានបង្ក្រាបនិងចាប់ខ្លួនជា បន្ដបន្ទាប់ ពីសំណាក់កម្លាំង នគរបាលការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងនគរបាលខណ្ឌចំការមន កាលពី យប់និងព្រឹកទាបភ្លឺថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៤ ដែលប្រតិបត្ដិការចាប់ ក្រុមចោរ ប្លន់ទាំងនេះ បានធ្វើឡើងនៅក្នុងសង្កាត់បឹង កេងកងទី៣ ខណ្ឌចំការមន មុនបន្ដទៅឆែក ឆេរផ្ទះរបស់ជនសង្ស័យមួយ កន្លែងស្ថិតនៅ តាមផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្ដិ ការពេញមួយយប់ខាងលើនេះ គឺជាមុខសញ្ញា ជាប់ពាក់ព័ន្ធនិងសកម្មភាពបាញ់ប្លន់វាយ និងលួចយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ នា ពេលកន្លងទៅ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានបញ្ជាក់ទៀតថា ក្រោយពីការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់នេះ រួចមក កម្លាំង នគរបាលរបស់ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ ចំការមន ដែលមានការឯកភាពតាមផ្លូវច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញផងនោះ បានសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅឆែកឆេរទីតាំងមួយកន្លែង ស្ថិត នៅតាមផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែក្នុងប្រតិបត្ដិការ ចុះឆែកឆេរផ្ទះខាងលើនេះ កម្លាំងសមត្ថកិច្ច មិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះ ពីព្រោះក្រោយពីការសួរនាំ ពួកគេដែលជា ម្ចាស់ផ្ទះនោះ មិនបានជាប់ពាក់ព័ន្ធនិងករណី ប្លន់ជាមួយជនសង្ស័យទាំង៤នាក់ ។

យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះដែលត្រូវ កម្លាំងសមត្ថកិច្ចចុះទៅឆែកឆេរខាងលើនេះ បានអះអាងថា ជនសង្ស័យជាបក្ខពួកក្រុម ចោរប្លន់ ត្រូវចាប់ខ្លួននោះ បាននឹងកំពុងរត់ គេចខ្លួន ក្រោយពីជនសង្ស័យបានពួនសំងំនិង ដេកនៅក្នុងផ្ទះមួយនេះ ទំនងអាចជាអ្នក ស្គាល់គ្នា ឬក៏បងប្អូនក៏ថាបាន ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌមួយ រូប បាននិយាយថា ក្រោយពីមានសកម្មភាព បាញ់ប្លន់ វាយប្លន់ និងលួចជាច្រើនករណីនៅ តាមភូមិសាស្ដ្រមួយចំនួន ក្នុងរាជធានីភ្នំពេញ នោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ជួន សុវណ្ណ  និងស្នងការរង ទទួលការងារព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងនគរបាល ជំនាញ ទាំងពីរការិយាល័យរួមសហការជា មួយកម្លាំងនគរបាលតាមបណ្ដាខណ្ឌ បើកការ ស្រាវជ្រាវនិងស៊ើប អង្កេតតាមជំនាញរបស់ ខ្លួន ដើម្បីតាមចាប់ជនសង្ស័យទាំងនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

មន្ដ្រីនគរបាលព្រហ្មទណ្ឌបានបន្ដទៀតថា ក្រោយពីបានប្រើប្រាស់ការស៊ើបអង្កេតតាមជំនាញរបស់ខ្លួនអស់រយៈពេលប៉ុន្មានថ្ងៃមក នោះ និងការបញ្ចេញ ប្រតិបត្ដិការពេញ មួយ យប់ថ្ងៃទី០៥-០៦ ខែមិថុនា ឆ្នាំ២០១៤ កម្លាំងនគរបាល បានឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យ៤នាក់ កាលពីវេលាម៉ោង ប្រមាណ៣ និង៣០នាទី ព្រឹកទាបភ្លឺថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់បឹងកេង កងទី៣ ខណ្ឌចំការមន ។

ក្រោយពីការសួរនាំរួចមក ជនសង្ស័យ បានចង្អុលប្រាប់សមត្ថកិច្ច ពីទីតាំងលាក់ខ្លួន របស់បក្ខពួកនៅតាមផ្លូវវ៉េងស្រេង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែជនសង្ស័យ ជាមេខ្លោងលាក់ខ្លួនពួនអាត្មានៅទីនោះ ដឹង ខ្លួនជាមុន បានរត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៤ នាក់ ត្រូវបាននាំខ្លួនទៅសួរនាំបន្ដទៀតនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ ការបន្ដតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ សម្រាប់អត្ដសញ្ញាណ ជនសង្ស័យទាំង៤នាក់ មិនទាន់ត្រូវបាន ទម្លាយចេញពីសំណាក់សមត្ថកិច្ចនៅឡើយ ទេ ដោយរង់ចាំការសួរនាំបន្ដទៀត  ៕

ទិដ្ឋភាព សមត្ថកិច្ច នាំជនសង្ស័យទៅឆែកឆេរផ្ទះ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ