ព័ត៌មានល្អមួយ សម្រាប់គូស្នេហា និងអ្នកដែលមានបំណងចូលរួមថ្ងៃបុណ្យនៃក្ដីស្រឡាញ់ (១៤
កុម្ភៈ) ខាងមុខ។ ការពិសោធផ្នែកវិទ្យាសាស្ដ្រមួយ កាលពីពេលថ្មីៗនេះ បង្ហាញថា ស្ករសូកូឡា សម្បូរទៅដោយសារជាតិទប់ទល់នឹងអ៊ុកស៊ីតកម្ម ច្រើនជាងទឹកផ្លែឈើដែលសម្បូរដោយជាតិ
បំប៉ន។

ក្រុមអ្នកវិទ្យាសាស្ដ្រនៃក្រុមហ៊ុនសូកូឡា Hershey (អាមេរិក) បានធ្វើការពិសោធ ដើម្បីប្រៀប
ធៀប កម្រិតជាតិប្រឆាំងអ៊ុកស៊ីតកម្ម ក្នុងសូកូឡាខ្មៅ និងកាកៅ ជាមួយនឹងទឹកផ្លែឈើដែលមាន ផ្ទុកសារជាតិប្រឆាំងនឹងអ៊ុកស៊ីតកម្មខ្ពស់ ដូចជាផ្លែ ទទឹម ផ្លែបឺរីខៀវ និងផ្លែអាខេ។ល។

លទ្ធផលនៃការពិសោធ បានបង្ហាញថា សូកីឡា និងកាកៅ មានផ្ទុកសារជាតិទប់ទល់នឹងអ៊ុក
ស៊ីតកម្ម flavanol ច្រើនជាងផ្លែឈើ ក្នុងនោះ flavanol មានប្រសិទ្ធិភាពជួយធ្វើឱ្យមានតុល្យភាព
ម៉ុលេគុល និងត្រូវបានគេយល់ថា មានសមត្ថភាពទប់ស្កាត់ជម្ងឺបេះដូង និងមហារីក។

ទំព័រ Daily Mail ដកស្រង់សំដីរបស់បណ្ឌិត Debra Miller ដែលជាប្រធានក្រុមអ្នកពិសោធ ឱ្យដឹង
ថា ៖ “ទន្ទឹមនឹងមានផ្ទុកជាតិខ្លាញ់មានប្រយោជន៍ និងប្រតេអ៊ីន ម្សៅកាកៅ និងសូកូឡាខ្មៅ គឺជា
អាហារ ដែលមានកម្រិតជាតិប្រឆាំងអ៊ុកស៊ីតកម្មខ្ពស់ជាងប្រភេទផ្លែឈើដែលមានជាតិបំប៉នខ្ពស់
បំផុត”។

យោងតាមការពិសោធថ្មីៗនេះ ការទទួលទានសូកូឡាខ្មៅមួយបន្ទះ រាល់ថ្ងៃ អាចនឹងជួយកាត់
បន្ថយ បាន ១/៣ហានិភ័យនៃការកើតជម្ងឺបេះដូង។ ចំណែកការពិសោធមួយផ្សេងទៀត ក៏បាន
បញ្ជាក់ថា ក្លិនរបស់សូកូឡា អាចជួយទប់ស្កាត់ជម្ងឺគ្រុនផ្តាសាយ។

យ៉ាងណាក៏ដោយ ចំពោះប្រភេទសូកូឡា ដែលត្រូវបានគេផលិតដោយមានជាតិស្ករ និងជាតិ
ខ្លាញ់ច្រើន ក្រុមអ្នកឯកទេសបានផ្ដល់ដំបូន្មានថា គូរតែកុំទទួលទានច្រើនពេក ដើម្បីចៀសវាង បណ្ដាជម្ងឺដែលទាក់ទិននឹងការឡើងទម្ងន់។ ក្នុងករណីទទួលទានសូកូឡាច្រើន អ្នកគួរតែកាត់
បន្ថយ អាហារដែលសម្បូរដោយជាតិខ្លាញ់ និងប្រូតេអ៊ីន ទន្ទឹមនឹងនេះ គួរងាកមកហូបអាហារ ដូច
ជាបាយ និងបន្លែផ្លែឈើ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

វិធីព្យាបាលជំងឺហៀរសំបោរ ឱ្យជាសះស្បើយ បានឆាប់រហ័ស ដោយធម្មជាតិ

ញាក់ភ្នែកជាបន្ដបន្ទាប់ ប្រាប់អ្នកអំពីបញ្ហាអ្វីខ្លះ?

បន្ថយហានិភ័យជម្ងឺបេះដូង ដោយការដើរ ២ពាន់ជំហាន រាល់ថ្ងៃ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH