កាលពិម៉ោង១២និង៤៥នាទីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១១ ក្មេងប្រុសដែលរៀននៅវិទ្យាស្ថាន
សិង្ហបុរី ស្ថិតនៅក្បែររង្វង់មូលនាងគង្ហីង ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា បានលោត
ពីលើអគារជាន់ទី៥ ចេញពីបន្ទប់រៀនរបស់ខ្លួ ដោយសារតែមាន វិបត្តិស្នេហាឬរឿងអ្វីមួយ
នៅក្នុងគ្រួសារ។ តាមសិស្សសាលា ដែលជាមិត្ដភក្ដិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុន
នឹងការលោតសម្លាប់ខ្លួននេះ២ម៉ោង ជនរងគ្រោះបានបានសរសេរនៅលើ Facebook
របស់ខ្លួនថា សុំលាមិត្ដភក្ដិទាំងអស់គ្នា ក្នុងរយៈពេល ២ម៉ោងក្រោយទៀត។
តាមប្រភពព័ត៌មានពីប៉ូលិសក្មេងប្រុសរងគ្រោះ ឈ្មោះ លឹម រ៉ូម៉ា អាយុ ១៧ឆ្នាំ ជាសិស្ស
ថ្នាក់ទី១០ រងរបួសបាក់ជើង បាក់ដៃ និងរបួសជាច្រើន កន្លែងទៀត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា យុវសិស្សរងគ្រោះនេះ លោតពីជាន់ទី៥
នៃអគារ ក៏ប៉ុន្តែសំណាងណាស់ គឺពេលធ្លាក់មកនោះ ចំឆ័ត្រដែលនៅខាងក្រោម ខ្ទេចទៅប៉ះ
ឡាន រួចរមៀលទៅថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូន ទៅ សង្គ្រោះ
ជាបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ សមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតនូវមូលហេតុដែល
នាំឲ្យការលោតសម្លាប់ខ្លួនយ៉ាងដូច្នេះ។ មកដល់ពេលនេះក្មេងប្រុសរងគ្រោះ បានដឹងខ្លួន
ប៉ុន្តែនិយាយមិនកើត។