ព័ត៌មានអន្តរជាតិ ៖ វេជ្ជបណ្ឌិតត្រូវបានអាជ្ញាធរ ក្នុងស្រុក ប្រទេស ឥណ្ឌា ចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹង ករណីស្លាប់ស្រ្តី ១៤ នាក់ នៅឯរដ្ឋ Chhattisgarh បន្ទាប់ពី មានប្រតិបត្តិការ វះកាត់ កាត់ដៃស្បូនចេញជា ការបង្ការ និងទប់ស្កាត់កុំអោយមានកូន ក៏ដូចជា ពន្យឺតនៃការកើនឡើងកំណើនប្រជាជនជាដើម ។

គួរបញ្ជាក់ថា វេជ្ជបណ្ឌិត RK Gupta រួមទាំងជំនួយការរបស់គាត់ បាន ធ្វើប្រតិបត្តិការ វះកាត់ដៃស្បូន ក៏ ដូចជា ចងដៃស្បូន ទៅលើស្រ្តី ចំនួន ៨៣ នាក់ នៅឯភូមិ Pendari ស្រុក Bilaspur ។ ក្នុងនោះ ក្នុងរយៈដ៏ ខ្លីពោលវេលាយប់ថ្ងៃពុធកន្លងទៅនេះ ស្រ្តី ១៤ នាក់ បានស្លាប់បាត់បង់ជីវិតខណៈស្រ្តីជាច្រើននាក់ផ្សេង ទៀត បានស្លាប់នៅឯជំរុំវះកាត់ទី ពីរ ។ សរុបរួម ស្រ្តីមានចំនួនដល់ទៅ ច្រើន ជាង ៩០ នាក់ ក៏កំពុងតែ សម្រាកនៅឯមន្ទីរពេទ្យ ក្នុងនោះ ភាគច្រើនរងរបួសធ្ងន់ ។

ដោយឡែក មានករណីផ្ទុះឡើងនូវការតវ៉ា ពាក់ព័ន្ធនឹងការស្លាប់លើកនេះ ស្រប ពេល ដែល អភិបាលរដ្ឋ បានចេញបញ្ជាអោយមានការតាមដានស៊ើបអង្កេតជាបន្ទាន់ ក្នុងនោះ មូលហេតុនៃការស្លាប់ ពុំទាន់បាន ដឹងជាក់ច្បាស់នៅឡើយទេ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងទន្ទឹមនឹង គ្នា ផងដែរថា វេជ្ជបណ្ឌិត លោក Gupta ត្រូវបានអាជ្ញាធរ ចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃពុធ កន្លងទៅនេះ ដូចគ្នាដែរ ។

ប្រភពបន្តអោយដឹងថា ក្នុងរយៈពេលត្រឹមតែ ៥ ម៉ោង គាត់បានធ្វើការវះកាត់អោយស្រ្តីបានដល់ទៅ ៨៣ នាក់ ខណៈវាផ្ទុយស្រឡះ ពីចំណាត់ការរដ្ឋាភិបាល សរបញ្ជាក់ឡើងថា ការវះកាត់ គួរណា ត្រូវ តែមាន កម្រិត ពោល ត្រឹមតែ ៣៥ នាក់ ក្នុងមួយថ្ងៃ ។

នៅពេលដែលស្រ្តីទាំងនោះ ត្រូវបានបញ្ជូនបន្តដល់មន្ទីរពេទញយ ពួកគេបានក្អួត ចង្អោរ ជា បន្តបន្ទាប់ ខណៈសម្ពាធឈាម បានធ្លាក់ចុះមិនឈប់ឈរ នេះបើតាមការគូសបញ្ជាក់អោយដឹង ពីអ្នកឆ្លើយឆ្លងព័ត៌ មានទំព័រ ប៊ីប៊ីស៊ី ៕

- អាន ៖ ក្តៅៗ ៖ ហោចណាស់ ស្រ្តី ៩ នាក់ស្លាប់ រាប់សិបនាក់ របួស ក្រោយវះកាត់ កាត់ដៃស្បូន នៅ ឯ ជំរុំ រដ្ឋាភិបាល

<object width="506" height="434" data="http://www.youtube.com/v/zvwKBr7-VSA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zvwKBr7-VSA&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី