កាលពីថៃ្ងទី២៨ខែវិច្ជិកាម្សិលមិញនេះមានហេតុការណ៏មួយបានកើតឡើង
បណ្តាលអោយមនុស្សម្នា ជាច្រើននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង។
តាមសំដីប៉ូលីសនិងសាក្សីបាននិយាយថានារីបង្កហេតុមានឈ្មោះថា Li អាយុ២៣ឆ្នាំ ដោយដំបូងនាងបាននិយាយទូរស័ព្ទជាមួយនឹងឳពុករបស់នាង មិនទាន់បាន
ប៉ុន្មាននាទីផង នាងក៏បោកទូរស័ព្ទចោល រួចដោះសំលៀកបំពាក់ ចោលទំាងអស់
បន្ទាប់មកនាងក៏បានចាប់ស្រ្តីម្នាក់ បោកចូលទៅក្នុងជញ្ជំាង ហើយស្រី្តម្នាក់នោះ ក៏បានស្រែកឡើងដើម្បីអោយសន្តិសុខយាមការនៅជិតនោះជួយ នៅពេលដែល Li ឃើញសន្តិសុខរត់សំដៅមកនាង នាងក៏បានរត់ចេញទៅតាមផ្លូវក៏បណ្តោល
អោយមានភ្ញាក់ផ្អើលនិងកកស្ទះ ចរាចរណ៏អស់រយៈពេល១០នាទីផងដែរ។
ភ្លាមៗនោះប៉ូលីសក៏ចាប់រូបនាងបាន និងបានផ្តល់ដំនឹងទៅកាន់អាណាព្យាបាល
របស់នាងអោយបានដឹង រួចបន្ទាប់មករូបនាងក៏បានបញ្ចូនទៅកាន់មន្ទើរពេទ្យ
ដើម្បីពិនិត្យថា រូបនាងមានបញ្ហាផ្នែកខួរក្បាលដែររឺទេ។
ករណីនេះប៉ូលីសកំពុងតែសើបអង្កេត ព្រោះវាពិតជារឿងមួយដែលចំនែក
សំរាប់នារីក្រមុំម្នាក់នេះ។
ដោយ ខេមរៈ
ngoisao