កំពង់ឆ្នាំងៈ យ៉ាងហោចណាស់ មានស្រ្តីវ័យ ៧៥ឆ្នាំ ម្នាក់ នឹងយុវជនម្នាក់ទៀត បានស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ព្រមទាំងស្រី្តម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៏ ពីរករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ លើផ្លូវជាតិលេខ៥ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ជើងគោក ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទីមួយ បានកើតឡើងនៅវេលា ម៉ោង ៤និង០០នាទី ទាបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ នៅក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា ខណៈមានយុវជនម្នាក់ឈ្មោះសៅ សឹង អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានជិះរបស់ខ្លួន ម៉ាកឌ្រីមសង់១២៥ ស៊េរី២០០៩ ដោយឌុប ស្រ្តីម្នាក់ ជាម្ដាយចេញពីផ្ទះឆ្ពោះ ទៅកាន់កន្លែងធ្វើការ នៅរោងចក្រ ទួលពង្រ ម្ដុំពងទឹក រាជធានីភ្នំពេញ ប៉ុន្តែ ខណៈជិះម៉ូតូ មកដល់កន្លែងកើតហេតុ ក៏បានប៉ុករថយន្តកូរ៉េ ពីក្រោយពេញ មួយទំហ៊ឹង បណ្តាល ឲ្យយុវជនរូប នោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯស្រី្តជាម្ដាយជិះ ពីក្រោយបានរងរបួស ហើយត្រូវ បានរថយន្តសារមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា រថយន្តដែលចត ហើយត្រូវបានម៉ូតូ បុកពីរក្រោយនេះ បានបែកកង់តាំងពីវេលាម៉ោង ១រំលង អាធ្រាត្រ ថ្ងៃកើតហេតុខាងលើនេះ ដោយបាន ដាក់សញ្ញា សំគាល់គ្រោះថ្នាក់ ។

គ្រោះថ្នាក់ ចារាចរណ៍ទី២ មានកើតឡើង កាលពីម៉ោង៧ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្រ្តីចំណាស់ម្នាក់ បានស្លាប់ៗ ភ្លាមៗនៅនឹងកន្លែង កើតហេតុ ខណៈដែលស្រ្តីរងគ្រោះ ដើរឆ្លងផ្លូវ ហើយត្រូវរថយន្តបុក ពេញមួយទំហឹង ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះ ឈ្មោះ ស៊ីម ម៉ៃ អាយុ៧៤ឆ្នាំ មាន ទីលំនៅក្នុងភូមិឃុំកើតហេតុ បានត្រឡប់មកពី សុំសីលនៅវត្តក្បាលដំរី ហើយដើរឆ្លងផ្លូវជាតិទៅផ្ទះរបស់ខ្លួន ក្នុងខណៈនោះ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយូតា កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២U-៣២៦៥ ដែលបើកបរ ក្នុងទិសដៅពីជើងទៅត្បូង បានបុកស្រ្តីរងគ្រោះ ពេញមួយទំហឹង បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែងក់តហេតុតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវគេដឹក យកទៅធ្វើ បុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តដើម្បីដោះ ស្រាយតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល