កាលពីថ្ងៃទី ២៧ កុម្ភះ ម្សិលមិញនេះ ទូរទស្សន៍ថៃមួយ បានចេញផ្សាយ ព័ត៌មានមួយ ដ៏គួរអោយ ភ្ញាក់ផ្អើលគឺ វាទាក់ទងនិង តារាសំដែង ស្រីល្បីម្នាក់នាង  Kannapat Worabawormpat របស់ថៃ ដែលនាងត្រូវបាន គេប៉ុនប៉ង ចាប់រំលោភ ហើយត្រូវ ជនល្មើស វាយយ៉ាងតំណំ ។

ប៉ូលិសបាន អោយដឹងថា ហេតុការណ៍នោះ បានកើតឡើង នៅផ្ទះនាងតែម្តង កាលពីថ្ងៃទី ២៣ កន្លងទៅនេះ ។ នៅពេលដែល នាងកំពុងគេង ពេលយប់ នាងបានលឺ សំលេងមាន អ្នកនៅក្នុងផ្ទះ ហើយភ្លាមៗនោះ ក៏មានបុរសម្នាក់ ពាក់អាវពណ៌ខៀវ ពាក់ស្រោមមុខ បានមកសង្គ្រប់ លើនាង ហើយព្យាយាម ហែកអាវនាង ។ នាងបានស្រែក អោយគេជួយដែរ តែត្រូវជនល្មើស វាយជាច្រើន ដងទៅលើ ពោះនិង មុខរបស់នាង ហើយគំរាមថា បើស្រែកទៀត គេនឹងសំលាប់នាង ។ សំណាង ល្អនាងស្រវា បានវត្ថុរឹង នាងមិនដឹង ថាជាអ្វីទេ ហើយក៏យក ទៅវាយក្បាល ជនល្មើសរួចនាងក៏ រត់ចេញចុះ មកក្រោមផ្ទះ ហើយស្រែកអោយ អ្នកជិតខាងជួយ ។ មុខរបស់នាង របួសយ៉ាងតំណំ ដោយមាន ចេញឈាមយ៉ាង ច្រើនសឹងតែ គ្រប់កន្លែង ។ ពេទ្យប្រាប់ថា នាងត្រូវការ យ៉ាងតិច ៣ ខែដើម្បី ជាសះស្បើយវិញ ។

ដល់ថ្ងៃទី ២៥ ប៉ូលិស ស៊ើបអង្កេត ចាប់បានជន សង្ស័យម្នាក់ ដែលជាយុវជន វ័យ ២៤ ឆ្នាំ មានមុខ របរជា កម្មករសំណង់មួយ ដែលនៅជិតផ្ទះ របស់នាង ។ ជនល្មើសមាន ឈ្មោះថា Prajuab Poobualom ។ នៅថ្ងៃ កើតហេតុ Prajuab និងមិត្តភក្តិ បានទៅផឹកស្រា ស្រវឹងហើយ ក៏នឹកឃើញ ដល់ជន រងគ្រោះ ហើយក៏ ផ្លោះរបង ចូលផ្ទះនាង ដើម្បីធ្វើ សកម្មភាព ។

Kannapat Worabawormpat គឺជាតារា សំដែងនិង ពិធីការនី ដែលមានវ័យ ២៥ ឆ្នាំ ហើយត្រូវបាន ទស្សនិកជន ស្គាល់និង ឃើញមុខជា ច្រើនដង ក្នុងកម្មវិធី ទូរទស្សន៍ និងកម្មវិធីផ្សេងៗ ជាច្រើន ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14