ក្រុងមែនឆេស្ទើ៖ ការទទួលបាន៣ពិន្ទុដោយងាយនៅទឹកដី កីឡដ្ឋាន Old Trafford យប់មិញនេះក្រោយបំបាក់ក្រុមភ្ញៀវ ឆ្មាខ្មៅ Sunderland បានធ្វើឲ្យក្រុមបិសាចក្រហម Manchester United ឡើងទៅឈរនៅនៅលេខ៣បណ្តោះអាសន្ន ជាមួយនឹង៥០ពិន្ទុក្នុងតារាង Premier League បណ្តោះអាសន្ន ។

២គ្រាប់ដែល Man Utd សម្រេចសុទ្ធតែធ្វើឡើងដោយខ្សែប្រយុទ្ធប្រធានក្រុមជនជាតិអង់គ្លេស Wayne Rooney ទាំង អស់ពោលគឺនៅនាទី៦៦ ដោយបាល់ប៉េណាល់ទី ដោយសារខ្សែការពារ Wes Brown បានធ្វើឲ្យមានកំហុសពីបទទាក់ ជើងក្នុងប្រអប់គ្រោះថ្នាក់ត្រូវបានពិន័យកាតក្រហម និងតែតបញ្ចូលទីគ្រាប់ទី២ទៀត នៅនាទី៨៤ ដើម្បីធ្វើការនាំមុខដាច់ និងភាពកក់ក្តៅកាន់តែខ្លាំង បន្ទាប់ជើងទី១នៅទឹកដី Sunderland បានត្រឹមតែស្មើ ១-១ នោះ ។

តែយ៉ាងណាក៏ដោយ ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal អាចនឹងធ្លាក់មកឈរនៅ លេខ៤វិញ ប្រសិនបើក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal លេងឈ្នះក្រុមភ្ញៀវទូកក្តោង Everton ម៉ោង ២១:០៥នាទីយប់ នេះ (ម៉ោងនៅកម្ពុជា) ក្រោយពេលដែលក្រុមកំពុងឈរនៅលេខ២ Manchester City នឹងជួបក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool នាម៉ោង ១៩:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ក្នុងជើងទី២ប្រចាំសប្តាហ៍ទី២៧ ។

មួយវិញទៀត ក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាងជាប់តោខៀវ Chelsea នឹងត្រូវតតាំងជាមួយនឹងក្រុមលេង ក្នុង Premier League ដូចគ្នាមាន់ខ្នាយមាស Tottenham Hotspur ដើម្បីប្រជែងយកពានលំដាប់ទី៣អង់គ្លេស Capital One Cup នៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានវ័យចំណាស់ Wembley នាម៉ោង ២៣:០០នា ទីយប់ ខណៈដែល១ប្រកួតនៅលីកកំពូលនឹងត្រូវពន្យាពេលទៅលេងសប្តាហ៍ក្រោយវិញ ៕

<object width="487" height="417" data="http://www.youtube.com/v/Atvplx2o-0E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Atvplx2o-0E&rel=1" /></object>

<object width="487" height="417" data="http://www.youtube.com/v/Vur8gQYJSpE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Vur8gQYJSpE&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល