យុវតីម្នាក់មានវ័យ ១៧ ឆ្នាំ និងមានឈ្មោះថា Nive Jayasekar បានបង្កើតកម្មវិធីទូរ
ស័ព្ទមួយសំរាប់ក្រុមហ៊ុន Home Depot ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៏ នាងបាន
ឈ្នះនូវលុយសុទ្ធចំនួន១០,៥០០ ដុល្លារដែលក្រោយមកត្រូវបានក្រុមហ៊ុន Facebook
ស្នើសុំអោយនាងទៅធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។

បើតាមប្រភពពត៌មានបានអោយដឹងថា សន្និសិទកាសែតមួយដែលបានរៀបចំឡើងនៅក្នុងថ្ងៃ
១៦-១៧ ខែមិថុនាកន្លងផុតទៅថ្មីៗនេះ ក្រោមការសហការឧបត្តម្ថរបស់ក្រុមហ៊ុន Home Depot
ជាដើម វាគឺជាពេលវេលាសមស្របមួយ  ដែលបានធ្វើអោយនាង  Jayasekar មានឧកាសក្នុង
ការបង្ហាញសមទ្ធិផលរបស់ខ្លួន  ដើម្បីទទួលបានពានរង្វាន់  ដោយនាងបានសំរេចចិត្តថា នាង
និងធ្វើការអភិវឌ្ឍន៏នូវគំរោងមួយដែលវាស្រដៀងទៅនិង កម្មវិធី  Windows Phone ពីព្រោះតែវា
គឺជាឧកាសមួយ ដែលនិងទទួលបានប្រាក់រង្វាន់ជាពិសេស។

នាង Nive Jayasekar ខណៈពេលកំពុងធ្វើបទបង្ហាញនៅក្នុងសនិ្នសិទកាសែត

ខណៈពេលនោះនាងបានធ្វើអោយសន្និសិទទាំងមូលមានការភ្ញាក់ផ្អើល  ក៏ដូចជាចាប់អារម្មណ៏
ទៅលើកម្មវិធីរបស់នាង  ដែលកម្មវិធីនោះ  វាមានភាពងាយស្រួលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់
ដែលក្រោយមកនាងក៏បានទទួលពានរង្វាន់ទាក់ទងនិងកម្មវិធីរបស់នាងតែម្តង។

វាគឺជាពេលវេលាមួយដ៏ល្អ ស្របពេលដែលនាងទទួលបានពានរង្វាន់ទាក់ទងនិងកម្មវិធីមួយនេះ ហើយក៏បានធ្វើអោយអគ្គនាយកក្រុមហ៊ុន  Faceboo    បានជួបនាង និងស្នើសុំអោយនាងទៅបំ
ពេញការងារអោយពួកគេនារដូវក្តៅនេះ។

រូបភាពកម្មវិធី Window Phone ដែលនាងបានបង្កើត

គួរបញ្ជាក់ផងដែរថា   ការប្រកួតប្រជែងទាក់ទងនិងសង្រ្គាមទេពកោសល្យនៅតែបន្តមានជានិច្ច
ស្របពេលដែលនិងមានអ្នកបញ្ចប់ការសិក្សា   និងពោរពេញទៅដោយសមត្តភាពពីសកលវិទ្យា
ល័យ  Monta  Vista នារដ្ឋ California ដែលនិងបញ្ចប់ការសិក្សារបស់ពួកគេនារដូវក្តៅនេះផងដែរ

ទន្ទឹមនិងនេះ បើនិយាយពីយុវតីវ័យ ១៧  ឆ្នាំរូបនេះវិញក៏បានអោយដឹងថាក្រោយពីមានការផ្តល់
នូវឧកាសអោយទៅបំពេញការងារនៅឯក្រុមហ៊ុន  Facebook   បន្ទាប់ពីរូបនាងបានឈ្នះនូវពាន
រង្វាន់កម្មវិធីនោះរួចមក  នាងមិនទាន់សំរេចចិត្តថាទៅ ឬក៏យ៉ាងណានោះទេ? ដោយឡែកនាងក៏
ធ្លាប់បានចូលរួមផលិតនូវកម្មវិធី Apple's iOS និង Android Smartphones ផងដែរ៕

ដោយ ៖ មង្គល
ប្រភព ៖ businessinsider