នៅពេលអ្នកមានអារម្មណ៍ថា អស់កម្លាំង ចូរយកមើម ខ្ញី ២ ឬ ៣ មើម បុកច្រោះយក
ទឹក និងដាក់ទៅក្នុងអាងទឹក សម្រាប់ងូត។ អ្នកក៏អាចប្រើប្រាស់ស្លឹកអំពិល ផ្កា ឈូក
រតន៍ ផ្លែក្រូចឆ្មារ ក្រូចឃ្វិច ក្រូចពោធិសាត់ ជាជំនួសផងដែរ។

ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនក្នុងការលាយទឹក ពី “ស្លឹកឈើ” សម្រាប់ងូត ជួយព្យា
បាលជម្ងឺ និងនាំមកនូវអារម្មណ៍ស្រស់ថ្លា៖

ខ្ញី ៖ បន្ទាប់ពីបានបំពេញការងារយ៉ាងហត់នឿយពេញមួយថ្ងៃ ចូរយក ខ្ញី ចំនួន ២ ឬ ៣មើម
បុកអោយម៉ត់ រួចលាយជាមួយទឹកមួយចានគោម។ ក្រោយមក ច្រោះយកទឹក រួចលាយចូល
ទៅក្នុងទឹកក្ដៅឧណ្ហៗក្នុងអាងតឹកតូច ចុងក្រោយ ត្រាំខ្លួនក្នុងទឹកនោះ រហូតដល់ខ្លួនឡើង
កំដៅ ពេលនោះអ្នកនឹងទទួលអារម្មណ៍ថា ភាពហត់នឿយត្រូវបានកាត់បន្ថយ។

ផ្កា ឈូករ័ត្ន៖ នៅក្នុងវិស័យកែសម្ផស្ស ផ្កាឈូករតន៍មានប្រសិទ្ធិភាពធ្វើអោយស្បែកបាន
ស្រស់ស្អាត កាត់បន្ថយការឈឺចាប់ នាំមកនូវអារម្មណ៍ធូរស្រាល។ អ្នកអាចលាយទឹកសម្រាប់
ងូត ជាមួយនឹងផ្កា ឈូករតន៍ ដោយយកផ្កានេះមួយដៃ ដាក់ចូលទៅក្នុងថង់ក្រណាត់ រួចចង
អោយជាប់។ បន្ទាប់មក ដាំទឹកអោយពុះ រួចដាក់ផ្កាទាំងនេះចូល ត្រាំ ៣០នាទី ចុងក្រោយយក
ទឹកនេះ លាយជាមួយនឹងទឹកក្ដៅឧណ្ហឧណ្ហ សម្រាប់ងូត។

ក្រូចឆ្មារ ៖ ចិតក្រូចឆ្មារ ពីរ បីចំណិត រួចដាក់ចូលក្នុងអាងទឹក(ក្ដៅឧណ្ហឧណ្ហ)។ នៅក្នុងពេល
ត្រាំខ្លួនក្នុងទឹក អ្នកអាចយកក្រូចប៉ុន្មានចំណិតនេះ ជូតទៅលើស្បែករបស់អ្នក វានឹងជួយអោយ
ស្បែកបានម៉ត់រលោង និងនាំមកនូវអារម្មណ៍ធូរស្រាល។

ស្លឹកអំពិល ៖ ប្រើប្រាស់ស្លឹកអំពិលដើម្បីត្រាំទឹកងូតនឹងជួយព្យាបាលរមាស់នៅលើស្បែក។
វិធីលាយដូចតទៅ ៖ ដាក់ស្លឹកអំពិលចូលក្នុងទឹក រូចដាំអោយពុះដើម្បីអោយចេញជាតិជូពីស្លឹក
រួចស្រង់យកកាកស្លឹកអោយអស់ ហើយយកទឹកនោះលាយជាមួយទឹកត្រជាក់ល្មមសម្រាប់
ងូត៕

ដោយ ៖ សួរីយ៉ា
ប្រភព ៖ LD