ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានរដ្ឋ ធ្វើសេចក្តីរាយការណ៍ចុងក្រោយរបស់ខ្លួន អំឡុងថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងទៅនេះអោយដឹងថា យន្តហោះចម្បាំង មីយ៉ាន់ម៉ា ធ្វើការវាយប្រហារ ក្រុមបះបោរដោយទម្លាក់គ្រាប់ បែកទៅលើវាលចម្ការ អំពៅ នៅក្នុងប្រទេសចិន បណ្តាលអោយ ជនស៊ីវិល ៤ នាក់ស្លាប់បាត់បង់ជីវិត ។

បន្ថែមពីលើនេះ ទំព័រស៊ីអិនអិន ក្រោយពីបានដកស្រង់សេចក្តីរាយការណ៍ ពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ពាក់ព័ន្ធនឹងករណី តួរលេខអ្នកស្លាប់ ៤ នាក់នេះ ក្នុងនោះ ៩ នាក់ ផ្សេង ទៀតបានទទួលរង របួសធ្ងន់និងស្រាលដូចគ្នាដែរ ។ ភ្លាមៗ ក្រោយមានការវាយប្រហារប្រឆាំង ក្រុម បះបោរ អំឡុងថ្ងៃសុក្រ ចិនបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅល្បាត នៅកន្លែងកើតហេតុខាងលើ ជាតំបន់ជាប់ព្រំប្រទល់ ដែន ។

ជាការគូសបញ្ជាក់អោយដឹង ពីមន្រ្តីអាកាស ប្រទេសចិន អោយដឹងថា យន្តហោះ ចម្បាំងចិន ដែលត្រូវ បានបញ្ចូនទៅកាន់កន្លែងកើតហេតុ ខាងលើ មានតួនាទី តាមដាន ត្រួតពិនិត្យ ធ្វើការប្រកាសគម្រាម និង ដេញយន្តហោះចម្បាំង មីយ៉ាន់ម៉ា ចេញពីទឹកដីខ្លួនជាដើម ។ ប្រទេសចិន បានធ្វើការកោះហៅឯកអគ្គរដ្ឋ ទូតមីយ៉ាន់ម៉ា ប្រចាំក្រុង ប៉េកាំង ជូបប្រជុំភ្លាមៗ ក្រោយមានករណី វាយប្រហារ នៅតំបន់ព្រំប្រទល់ដែន នាទីក្រុង Lincang ។

លោក Liu Zhenmin អនុរដ្ឋមន្រ្តីការបរទេសចិន បានអំពាវនាវអោយមីយ៉ាន់ម៉ា ធ្វើការស៊ើបអង្កេត និងនាំ ខ្លួនអ្នកនៅពីក្រោយការវាយប្រហារ ប្រឈមមុខចំពោះ ភាពយុត្តិធម៌ ។ គួរ បញ្ជាក់ថា កងកម្លាំងប្រទេស មីយ៉ាន់ម៉ា តែងតែធ្វើការវាយប្រហារប្រឆាំងទៅនឹងក្រុមបះបោរ ចង់បំបែករដ្ឋនៅតាមតំបន់ព្រំប្រទល់ដែន ខណៈក្រុមបះបោរទាំងនោះ មានវត្តមានចេញពីខេត្ត យូ ណាន ប្រទេសចិន ។ រយៈពេលប៉ុន្មានខែចុង ក្រោយនេះ គេឃើញមានការវាយប្រហារ ជាញឹកញាប់ រហូត មានការវាយប្រហារ ដល់ថ្នាក់ខូចសម្បទា ជាក់ស្តែង នៅភាគីប្រទេសចិន ញ៉ាំងអោយរដ្ឋាភិបាល ទីក្រុង ប៉េកាំង ព្រមានដល់ មីយ៉ាន់ម៉ា ដើម្បីធានា អោយបាននូវសុវត្ថិភាព ។ យ៉ាងណាក៏ដោយចុះ ពុំទាន់មានប្រតិកម្ម ណា មួយ ពីប្រទេស មីយ៉ាន់ម៉ា នៅ ឡើយទេ៕

<object width="489" height="419" data="http://www.youtube.com/v/z1aVyXwx0jI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/z1aVyXwx0jI&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី