បាត់ដំបង ៖ នៅវេលាម៉ោងប្រមាណជាង ៧ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នេះ នៅខេត្តបាត់ដំបង មានការភ្ញាក់ ផ្អើលមួយ ដោយសារតែអ្នកស្រុកបានមើលឃើញ ព្រះអាទិត្យដែលរះចេញពីទិសខាងកើតមក រហូតដល់ទៅ៣ និង មានពន្លឺចែងចាំងជាឆពន្ទរង្សី ហើយអ្នកដែលមានកាម៉េរ៉ា ឬក៏ទូរស័ព្ទដៃស៊េរីទំនើបៗនាំគ្នាថតទុក និងបង្ហោះតាម ហ្វេសប៊ុក ចែកគ្នាមើលផងដែរ ។

ការមើលឃើញ ព្រះអាទិត្យរះចេញជាបី ដោយអ្នកខ្លះមើលឃើញថា មានចំនួន ៥ ខាងលើនេះ បើយោងតាមព័ត៌មាន និងការសាកសួរគឺភាគច្រើន គេមើលឃើញតែនៅខេត្តបាត់ដំបងតែប៉ុណ្ណោះ រីឯខេត្តផ្សេងៗទៀត គេមិនបានមើល ឃើញនោះទេ ។

ចំណែកនៅឯរាជធានីភ្នំពេញ ឯណេះវិញ ក្រោយពីអ្នកបាត់ដំបងមើលឃើញ ហើយទូរស័ព្ទប្រាប់ អ្នកទទួលព័ត៌មាន ខាងលើនេះ ក៏ព្យាយាមសំឡឹងមើលព្រះអាទិត្យផងដែរ តែមិនឃើញមានអ្វីចម្លែកនោះទេ គ្រាន់តែនៅវេលាម៉ោង ប្រមាណ ៧ និង៣០នាទី ទៅម៉ោង ៨ ខណៈដែលជាធម្មតា ព្រះអាទិត្យមិនទាន់បញ្ចេញកំដៅខ្លាំង តែនៅព្រឹកមិញ នេះ ព្រះអាទិត្យរះមានពន្លឺចែងចាំង ដោយគេមិនអាចមើលនឹងភ្នែកទទេបាន សូម្បីតែពាក់វ៉ែនតាពណ៌ខ្មៅ មានន័យថា នៅព្រឹកព្រលឹម តែព្រះអាទិត្យរះមានកំដៅខ្លាំងចែងចាំង ស្ទើមិនអាចមើលបាន ៕

<object width="500" height="300" data="http://www.youtube.com/v/b91p6dId6Zk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/b91p6dId6Zk&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល