ចម្លែក៖ ជាធម្មតាលោកវិជ្ជបណ្ឌិត បានណែនំាអោយមនុស្សភាគច្រើន ផឹកទឹកអោយបាន
ពី ៤- ៥លីត្រក្នុងមួយថ្ងៃ។ ការផឹកទឹកក្នុងចំណុះបរិមាណបែបនេះ គឺធ្វើអោយមនុស្សទទួល
បានសុខភាពល្អ។ ប៉ុន្ដែថ្មីៗនេះ អ្នកនាង Sahsa Kennedy ដែលមានអាយុ ២៦ឆ្នាំមកពីរដ្ឋ
Essex នៃប្រទេសអង់គ្លេស អាចផឹកទឹកអស់រហូតដល់ ២៥លីត្រឯណោះ ក្នុងមួយថ្ងៃ។

នាង Kennedy បាននិយាយថា ខ្ងុំតែតែមានអារម្មណ៍ស្រេកទឹករហូត ពោលគឺស្រេកទឹកទាំង
យប់ ទាំងថ្ងៃតែម្ដង។ នាងបានបន្ដថា រៀងរាល់យប់នាងស្ទើរតែមិនដេកសោះ នេះដោយសារ
តែនាងរវល់នឹងការឡើងផឹកទឹក និងបន្ទាប់មកគឺត្រូវចូលក្នុងបន្ទប់ទឹករហូត។ នាងបានប្រាប់
អ្នករាល់គ្នាថា "ខ្ងុំត្រូវចោលក្នុងបន្ទប់ទឹកយ៉ាងហោចណាស់ក៏ ៤០ដងដែរក្នុងមួយយប់" ។

តាមការបង្ហាញរបស់ឪពុកមា្ដយរបស់ Kennedy បានអោយដឹងថា Kennedy បានក្លាយទៅ
ជាក្មេងស្រី ដែលទម្លាប់ផឹកទឹកតាំងពីនាងមានអាយុ ៦ ឆ្នាំម្លេះ។ គាត់បានបន្ដទៀតថា ដល់
នាងមានអាយុ ១៣ ឆ្នាំ Kennedy អាចផឹកទឹកអស់រហូតដល់ 26 pints គឺស្មើនឹង ១៣លីត្រ។
លុះដល់នាងអាយុ ២០ ឆ្នាំនាងអាចផឹកទឹកបាន 35 Pints ស្មើនឹង ១៧ លីត្រ និងមកដល់
ពេលនេះ គឺនាងមានអាយុ ២៦ ឆ្នាំនាងអាចផឹកទឹកបាន 44 Pints គឹស្មើនឹង ២៥ លីត្រ ក្នុង
មួយថ្ងៃ។

ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត Emma Derbyshire គ្រូពេទ្យពិគ្រោះផ្នែកចំណីអាហារ
បានអោយដឹងថា វាពិតជារឿងកម្រណាស់ ដែលស្រ្ដីម្នាក់នេះអាចផឹកទឹកបានរហូតដល់
២៥លីត្រ ក្នុងមួយថ្ងៃ។ ប៉ុន្ដែអ្វីដែលគួរអោយចម្លែកនោះគឺថា Kennedy នៅមានសុខភាព
ល្អដដែល៕

ដោយ៖ សារិន
ប្រភព៖dailymail