ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ក៏ដូចជា ប្រភពពីសារព័ត៌មាន ក្នុងស្រុក ព្រឹកព្រលឹម ថ្ងៃព្រហស្បត្តិ៍ នេះ ទំព័រសារព័ត៌មានរដ្ឋចិន មុននេះ បន្តិច បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មាន អោយដឹ ងថា យ៉ាងហោចណាស់ ពីឡុត ២ រូបបានស្លាប់បាត់បង់ជីវិត កាលពីយប់មិញ យប់ថ្ងៃពុធ នៅភាគកណ្តាលប្រទេស ប៉ាគីស្ថាន ស្រុក Multanក្រោយពីមានករណី ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ។

បញ្ជាក់ ៖ នេះជារូបភាព ឯកសារ ឧទ្ធម្ភាគចក្រយោធា ធ្លាក់កាលពីពេលកន្លងទៅ ដោយឡែក ចំពោះ
រូបភាព គ្រោះថ្នាក់ចុងក្រោយ ដោយហេតុតែ ថ្មីៗ និងទាន់ហេតុការណ៍ពេក ពុំទាន់មានរូបនៅឡើយ
នោះទេ

អ្នកនាំពាក្យអោយនាយកដ្ឋាន អន្តរសេវា ទំនាក់ទំនង សារធារណៈ ISPR និងមានភាពជិតស្និទ្ធទៅ នឹងវិស័យយោធា នៅក្នុង ប្រទេស លោកបានបញ្ជាក់អោយដឹងថា យន្តហោះយោធាខាងលើ បាន ធ្លាក់និងផ្ទុះឆេះ អំឡុងពេលដែល មានការហ្វឹក ហ្វើន នៅក្នុង បរិវេណ អាកាសយានដ្ឋាន ស្រុក Multan ខេត្ត Punjab ភាគខាងកើត ប្រទេស ។

បន្ថែមពីលើនេះ មន្រ្តីមកពី ISPR អះអាងអោយដឹងថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ ធ្លាក់យន្តហោះ និងផ្ទុះឆេះ យន្តហោះ កំពុងតែ បំពេញការហ្វឹកហ្វើនរបស់ខ្លួនលើកនេះ បានបណ្តាល អោយពីឡុត ពីររូបស្លាប់បាត់បង់ជីវិត ពោល លោក Major Yasir និង លោក Murtaza ផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា សាកសព ពីឡុត ពីររូបខាងលើនេះ ត្រូវបាន ក្រុមអាជ្ញាធរ បញ្ជូនទៅកាន់មន្ទីរពេទ្យ យោធា Combined Military Hospital មានទីតាំងស្ថិតនៅក្នុងស្រុក Multan ។ ស្របពេលដែលមាន ការអះអាងជាជំហានដំបូង ថាអាចមកពី បញ្ហាបច្ចេកទេស ទើបធ្វើអោយ ជួបគ្រោះថ្នាក់ ។ សេចក្តី រាយការណ៍ បញ្ជាក់ថា ពុំមានជនរងគ្រោះ ឬក៏អចលនទ្រព្យ លើដី ណាមួយ ទទួលរងគ្រោះឬក៏ខូច ខាតនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ