CamNews

គោយន្តកន្រៃ្ត ជាន់មីនតោន ផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បាត់ដំបង៖ គោយន្តកន្រៃ្ត ដឹកអុស១គ្រឿង ជិះគ្នា២នាក់ បានជាន់មីនតោន ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ កាលវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅចំណុចជើងភ្នំស្រួច ស្ថិតក្នុង ភូមិ អូល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ ចែ ស៊ុម ភេទប្រុស អាយុ៣៧ឆ្នាំ ស្លាប់ភ្លាមនៅកន្លែង កើតហេតុ ទី២ឈ្មោះ ដម ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ អ្នកបើកបរ រងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យខេត្ត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ។ បន្ទាប់ពីកើតហេតុ ហើយមន្ត្រីមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើត ហេតុបានសន្និដ្ឋានថា ពិតជាមីន តោនមែន ហើយនៅក្មុងព្រៃ ជាតំបន់ហាមឃាត់ចំការ មីន តែប្រជាពលរដ្ឋមិនស្តាប់លួច នាំគ្នាចូល ទៅកាប់ អុសក៏មានគ្រោះថ្នាក់តែម្តង ។ គោយន្តដែលជាន់មីនតោន បណ្តាលឱ្យផ្ទុះ ស្លាប់និងរបួសតែម្តង។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល