CamNews

Lionel Messi អះអាងថា ក្នុងរដូវកាលនេះ គ្មានវត្ដមាន Ronaldo មកប្រជែងជាមួយ កីឡាករឡើយ

ព័ត៌មានកីឡា៖ ក្នុងចំណាត់ថ្នាក់តំណែងម្ចាស់ពានរង្វាន់ ជើងឯកកីឡាករបាល់ទាត់ ពិភពលោក ត្រូវបានទទួល​ការដឹងឮហើយថា មានកីឡាករពីររូបប៉ុណ្ណោះដែលស្ថិតក្នុងកែវភ្នែក អ្នកគាំទ្រច្រើនជាងគេ​ណាៗទាំង​អស់ នោះគឺ ខ្សែប្រយុទ្ធ របស់ក្រុម​ Barcelona កីឡាករ Lionel Messi នឹង ខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristaino Ronaldo ។

ឆ្លងកាត់រដូវកាល ២០១៤-២០១៥ ថ្មីៗ ក្រុម​ Barcelona​ បានបង្ហាញខ្លួន យ៉ាងលេចធ្លាខ្ពស់ក្រៃលែង​ ក្រោយពីបានលើកពានធំៗពីរក្នុងរដូវកាលតែមួយ គឺ La Liga និង Champions League ដោយស្ថិតក្រោម​​ការនាំមុខពីកីឡាករ Lionel Messi ។ ចំណែកដៃគូរប្រជែង ក្នុងទឹកដីជាមួយ គ្នាគឺក្រុម Real Madrid គ្មានទទួលបាន​អ្វីទាំងអស់ ពេញមួយរដូវកាលតែម្ដង បន្ថែមពីនេះទៅទៀត ក្រុមត្រូវបណ្ដេញគ្រូបង្វឹក​ចេញ យ៉ាងរហ័សទៀតផង ។ បរាជ័យក្នុងរដូវកាលនេះ ជើងប្រយុទ្ធរបស់ Real Madrid ដូចជាមាន​ភាពស្ងប់ស្ងាត់ ជាពិសេស​ខ្សែប្រយុទ្ធដឆ្នើម របស់ក្រុម Cristaino Ronaldo ។

Lionel Messi បានទទួចប្រាប់អ្នកសារព័ត៌មានថា ក្នុងរដូវកាលនេះ Ronaldo មិនមែនជាដៃគូរប្រជែង របស់ គាត់ទៀតឡើយ ក្រោយពីលទ្ធផលបានបង្ហាញនេះ។ កន្លងមក ដូចអ្វីដែលប្រិយមិត្ដដឹងហើយ ថា​គឺ​មាន​តែ Messi និង Ronaldo ដែលធ្វើបានល្អច្រើន ចំពោះក្រុម ប៉ុន្ដែរដូវនេះ ដូចអ្វីដែលបាន​បង្ហាញ​នៅ​ពេលនេះ។

ពានរង្វាន់ ជើងឯកកីឡាករពិភពលោក ជាប្រចាំឆ្នាំ មិនអាចឆ្លងកាត់ចេញពីកីឡាករ ទាំងពីរឡើយ តួយ៉ាង​​ពានប្រចាំឆ្នាំ ២០១៤ ត្រូវបានធ្លាក់ទៅកីឡាករ Cristaino Ronaldo កាលពីដើមឆ្នាំ ២០១៥ ។ ប៉ុន្ដែរដូវកាលនេះ Messi មានសង្ឃឹមច្រើន នឹងអាចដណ្ដើមត្រលប់មកវិញ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ pakistantoday