Google ទើបតែប្រកាសបញ្ចេញដាក់ឲ្យប្រើប្រាស់ Android 4.4 KitKat នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ហើយវាជាវើហ្សិនអាប់ឌេត ធំគួរសមមួយ សម្រាប់ប្រព័ន្ធប្រតិបត្តិការ ដែលពេញនិយម ជាងគេបំផុត ក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែនៅពេលនេះ សំណួរសួរថា តើពេល ណាទើបឧបករណ៍របស់អ្នក អាចអាប់ឌេតឡើង KitKat បានទៅ?

Google បាននិយាយឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការបង្កើនប្រសិទ្ធភាពយ៉ាងច្រើន ដល់ប្រព័ន្ធប្រតិ បត្តិការ និងបណ្តាកម្មវិធីស្នូលៗ ដើម្បីអាចឲ្យបណ្តាឧបករណ៍ ដែលមានតែ RAM 512MB ក៏អាច ដកបទពិសោធថ្មីជាមួយនឹង Android KitKat បានយ៉ាងល្អ និង Smooth ផងដែរ។

ជាក់ស្តែង Android 4.4 KitKat នៅតែផ្តល់អាទិភាព ដល់បណ្តាឧបករណ៍ស៊េរីខ្ពស់ៗមុន។ ខាង ក្រោមនេះ គឺជាតារាងឈ្មោះបណ្តាស្មាតហ្វូនដែលអាច អាប់ឌេតឡើង Android KitKat បានភ្លាម និងឆាប់ៗខាងមុខនេះ។ បើសិនជាឧបករណ៍របស់អ្នក មិនមានស្ថិតនៅក្នុងតារាងខាងក្រោមនេះ ទេ គឺអាច Google និងក្រុមហ៊ុនផលិតឧបករណ៍របស់អ្នក នៅមិនទាន់ប្រកាសផែនការនៃការ អាប់ឌេត ដល់ឧបករណ៍ទាំងនោះ ឬវានឹងមិនអាច ធ្វើការអាប់ឌេតឡើង KitKat តែម្តង។

HTC

- HTC One (បូករួមជាមួយនឹងបណ្តាគំរូ ដាច់ដោយឡែកសម្រាប់ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត): នៅចុងខែមករា ឆ្នាំ២០១៤។

- HTC One mini: ក្នុងរង្វង់រយះពេល ៩០ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសចេញបង្ហាញ KitKat។

- HTC One max: ក្នុងរង្វង់រយះពេល ៩០ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសចេញបង្ហាញ KitKat។

- HTC One Google Play Edition: អាចអាប់ឌេតបានភ្លាម។

- HTC Droid DNA: ចុងត្រីមាសទី១ ឆ្នាំ២០១៤។

LG

- LG G2: ចុងត្រីមាសទី១ ឆ្នាំ២០១៤ (LG G2 វើហ្សិនកូរ៉េ អាចអាប់ឌេតបានភ្លាមៗ)។

Motorola

- DROID Ultra: អាចអាប់ឌេតបានភ្លាមៗ

- DROID Maxx: អាចអាប់ឌេតបានភ្លាមៗ

- DROID Mini: អាចអាប់ឌេតបានភ្លាមៗ

- DROID RAZR M (រួមទាំង Dev Edition) – មិនទាន់មានព័ត៌មានបញ្ជាក់

- DROID RAZR HD (រួមទាំង Dev Edition): មិនទាន់មានព័ត៌មានបញ្ជាក់

- DROID RAZR MAXX HD: មិនទាន់មានព័ត៌មានបញ្ជាក់

- Atrix HD: មិនទាន់មានព័ត៌មានបញ្ជាក់

- Electrify M: មិនទាន់មានព័ត៌មានបញ្ជាក់

- Moto X: អាចអាប់ឌេតបានភ្លាមៗ

- Moto G: អាចអាប់ឌេតបានភ្លាមៗ

Google Nexus

- Nexus 4: អាចអាប់ឌេតបានភ្លាមៗ

- Nexus 7: អាចអាប់ឌេតបានភ្លាមៗ

- Nexus 10: អាចអាប់ឌេតបានភ្លាមៗ

Samsung

- Galaxy S4 Google Play Edition: អាចអាប់ឌេតបានភ្លាមៗ

- Galaxy S4: អាប់ឌេតបាននៅក្នុងខែមករា ឆ្នាំ២០១៤

- Galaxy Note 3: នៅប្រទេសប៉ែកអឺរ៉ុបមួយចំនួន អាចអាប់ឌេតបានភ្លាម (នៅក្នុងខែមករា ឆ្នាំ២០១៤ នេះ)។

- Galaxy S III: អាប់ឌេតនៅក្នុងខែមីនា ឬខែមេសា ឆ្នាំ២០១៤

- Galaxy Note អាប់ឌេតនៅក្នុងខែមីនា ឬខែមេសា ឆ្នាំ២០១៤ (ព័ត៌មានចចាមអារាម)

Sony

- Sony Xperia Z1/Z Ultra: នៅចុងខែមករា ឬដើមខែកុម្ភះ ឆ្នាំ២០១៤ (ព័ត៌មានចចាមអារាម)

- Sony Xperia Z, ZL, Tablet Z: មិនទាន់មានព័ត៌មានបញ្ជាក់

- Sony Xperia SP: មិនទាន់មានព័ត៌មានបញ្ជាក់

- Sony Xperia ZR, Xperia T, Xperia TX and Xperia V – កំពុងត្រួតពិនិត្យ លើលទ្ធភាព នៃការអាប់ឌេត។

ឧបករណ៍ Samsung មួយចំនួនទៀតដូចជា Samsung Galaxy Note 3 TouchWiz និង Galaxy S4 TouchWiz គឺមិនត្រូវបានដាក់បញ្ចូលនៅក្នុងតារាងឈ្មោះខាងលើទេ ដោយសារតែ Samsung មិនទាន់បង្ហាញពីផែនការ អាប់ឌេត Software ដល់បណ្តាឧបករណ៍ ទាំងនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview