ភ្នំពេញៈ បើទោះបីជា តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា និងអតីតស្វាមី លោក យុត្ថារ៉ា ឆានី បានលែងលះគ្នា ដោយសន្តិវិធី តាមប្រព័ន្ធ តុលាការរួចហើយក៏ដោយ តែការបែកបាក់ស្នេហ៍ របស់ពួកគេ នៅតែជារឿងក្តៅ សម្រាប់ទស្សនិកជន លើកយកមកនិយាយ វែកញែក រកមូលហេតុ ពិតប្រាកដជានិច្ច ខណៈចំណោមពួកគេទាំងពីរ ភាគីខាងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា បានរងការរិះគន់ មិនសំចៃមាត់ខ្លាំងជាងគេ ពីទស្សនិកជន ថាមូលហេតុដែលបណ្តាលឲ្យ ស្នេហាមួយនេះ ដើរដល់ផ្លូវបំបែក ដោយសារតែបុរស អ្នកមានអំណាច និងទ្រព្យស្តុក ឆក់យករូបនាងទៅ មិនខ្វល់ថា នាងកំពុងតែមានប្ដី មានកូនឱបជាប់ នឹងដើមទ្រូងនោះទេ ។

អស់រយៈពេលជិតមួយឆ្នាំហើយ ដែលតារាសម្តែងមានឈ្មោះល្បី អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី បានលែងលះគ្នា ដាច់ស្រេចជាផ្លូវការ ដោយគ្មានការស្តាយស្រណោះ ។ ចាប់តាំងពីតារាទាំងពីរ លែងលះគ្នា គេសង្កេតឃើញថា អ្នកមេម៉ាយរូបស្រស់ ចន ច័ន្ទលក្ខិណា ហាក់កាន់តែបង្ហាញភាពហ៊ឺហារ ស៊ីវិល័យជាងពេលមុនៗ ជាដើមហេតុធ្វើ ឲ្យទស្សនិកជនជាច្រើនគិតថា ចំណងស្នេហ៍ចាស់នាង ត្រូវចែកផ្លូវគ្នា ដោយសារតែមានអំណាច ទឹកប្រាក់ អន្ទង់ចិត្តនាង ឲ្យសម្រេចបែកពីអតីតស្វាមី ស្រវ៉ាយកទ្រព្យ លុយ ឡាន វីឡា ភ្លេចស្នាមស្នេហ៍ចាស់ ធ្លាប់កំសត់កម្រ ជាមួយអតីតស្វាមីកន្លងមក ។

ពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់នេះ ជារឿយៗម្ចាស់សាម៉ីខ្លួន នាង ចន ច័ន្ទលក្ខិណា តែងចេញមុខបកស្រាយថា ពួកគេសម្រេចចិត្ត បែកបាក់គ្នា ពាក់កណ្តាលទីនេះ ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា គ្មានជាប់ពាក់ព័ន្ធ នឹងអ្នកទីបីណា ជ្រែកស្នេហ៍ឡើយ ។

ដោយឡែកថ្មីៗនេះ តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ បាយ័នអ្នកនាង ចន ច័ន្ទលក្ខិណា បានទទួលរងព្រនង់ នៃការរិះគន់ជាថ្មី មួយទៀត ដែលមាននារីវ័យក្មេងម្នាក់មាន ឈ្មោះ Account Facebook ថា “ So Cheata” បានសរសេរឆ្លើយឆ្លង Comment ជាមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយរិះគន់នាងមិនសំចៃ មាត់ថា "ព្រោះបងស្រីលក្ខិណា មានរឿង អាស្រូវច្រើនពេក ធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ ចំពោះបងស្រី ផិតប្តីលួចអីៗ ជាមួយប្តីគេ " ។ តាមរយៈការសរសេរសារបែបនេះ បានធ្វើឲ្យអ្នក មេម៉ាយកូនមួយរូបនេះ ផ្ទុះកំហឹង និងបានសរសេរតប ដោយពាក្យ សម្តីស្រាលៗ បង្កប់ដោយ កំហឹងថា "ប្អូនដឹងអត់ថាអ្វីដែលប្អូនកំពុង និយាយនឹង (ហ្នឹង) វាជាការពិត? សុំប្អូនយកភាពជាក់លាក់ មកបង្ហាញមក បើមិនមានទេ ប្អូននឹង ទទួលខុសត្រូវលើអ្វី ដែលប្អូននិយាយ..." ។

នៅក្នុងពាក្យសម្តី ដែលបានឆ្លើយឆ្លងគ្នានោះ គេមិនបានដឹងទេថា ដើមហេតុបណ្តាលមកពីអ្វី ទើបធ្វើឲ្យពួកគេ ទាំងពីរនាក់ ប៉ះពាក្យសម្តីគ្នា ធ្វើឲ្យល្បីពេញ Facebook ទេ ហើយសម្រាប់ ពាក្យថា “ទទួលខុសត្រូវ” ដែល ចន ច័ន្ទ និយាយនោះ ចង់មានន័យថាយ៉ាងណាទេ? ។ គេហទំព័រ LookingTODAY បានទាក់ទង ទៅអ្នកនាង ចន ច័ន្ទលក្ខិណា ដើម្បីសាកសួរឲ្យនាង បកស្រាយ ប៉ុន្តែលេខទូរស័ព្ទធ្លាប់ប្រើ មិនអាចទាក់ទងបានទេ នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ហេតុនេះ LookingTODAY នឹង រងចាំការបកស្រាយ ពីម្ចាស់សាម៉ីខ្លួន ទាក់ទងរឿងនេះ នៅពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល