នៅក្នុងពេលថ្មីៗនេះ អ្នកគាំទ្ររបស់ Rihanna មានការភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញរូបថត
ដេកពេទ្យរបស់តារាចម្រៀងស្បែកខ្មៅនេះនៅលើទំព័រ Twitter។

ក្នុងរូបថតនេះគឺជាដៃរបស់ Rihanna កំពុងបញ្ចូលថ្នាំ ឯក្រចកដៃវែងរបស់ានាង នៅតែមាន។
គេបានដឹងថា បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដកាលពីយប់ថ្ងៃទី ៨ Rihanna ត្រូវ
ងងឹតមុខដោយសារតែអស់កម្លាំងខ្លាំង។ អ្នកជំនួយការរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរ
ពេទ្យជាបន្ទាន់។

គួររំឭកថា មុននេះ តារាបង្ហាញម៉ូដវ័យ ២៤ឆ្នាំនេះ បានបង្កការភ្ញាក់ផ្អើលនៅពេលនាងចូលរួម
ក្នុងពិធីបង្ហាញម៉ូដែលថ្មី ដោយស្លៀករ៉ូបពណ៌ខ្មៅ ធ្វើពីស្បែកក្រពើក្លែងក្លាយ។ ប្រភពមួយចំនួន
និយាយថា មូលហេតុដែលនាំអោយតារារូបនេះត្រូវចូលពេទ្យនោះគឺដោយសារនាងមិនបានញ៉ាំ
អាហារត្រឹមត្រូវ និងគ្រប់គ្រាន់។

Rihnna ប៉ះទង្គិចជាមួយអ្នករាំ និងបានបាច់លុយលើពួកគេ

ទំព័រ Star បានចេញផ្សាយថា រយៈពេលកន្លងមក Rihnna តែងមានស្ថានភាពបាត់បង់ការគ្រប់គ្រង
ខ្លួនឯង ដោយសារតែស្មារតិមិនប្រក្រតិ រហូតពេលខ្លះនាងត្រូវប្រឈមនឹងការពិបាកបទជើងតូច
ទៀតផង។

នាងចូលចិត្ដផឹកស្រា និងជក់បារី ឬកញ្ឆា ដូច្នេះវាអាចធ្វើអោយស្មាតិរបស់នាងត្រូវធ្លាក់ចុះ។ មាន
ពេលខ្លះ នាងបានធ្វើរឿងមិនល្អលើអ្នកដទៃ។

ប៉ុន្ដែស្ថានភាពជម្ងឺរបស់ Rihanna បានប្រសើរឡើងវិញ បន្ទាប់ពីសម្រាក់ព្យាបាលប៉ុន្មានម៉ោងក្នុង
មន្ទីរពេទ្យ។ Rihanna បានចេញពីមន្ទីរពេទ្យនៅពេលព្រឹកព្រលឹងនៃថ្ងៃបន្ទាប់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing