កាលពីម្សិលមិញ ក្រុមបាតុកររាប់រយនាក់បានសម្រុកចូលទៅក្នុងបរិវេណនៃស្ថានកុងស៊ុល
ទាំង ២ របស់ អង់គ្លេស ប្រចាំរដ្ឋធានី Tehran ក្នុងបំណងវាយកំទេចស្ថានកុងស៊ុលនេះ។
ក្រុមបាតុករនេះ បានធ្វើសកម្មភាពវាយកំទេចទ្វារកញ្ចក់ ដុតបំផ្លាញរថយន្ដ និងដុតទង់ជាតិ
អង់គ្លេស ដើម្បីប្រឆាំងនឹងការដាក់បំរាមគោចរថ្មីដែលក្រុងឡុង បានធ្វើដើម្បីកៀបសង្កត់លើ
ប្រទេស អ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ក្រុមនគរបាលនៃប្រទេស អ៊ីរ៉ង់ ក៏បានចេញធ្វើសកម្មភាពបង្រាបក្រុមបាតុករ
ខណៈពេលពួកគេវាយបំផ្លាញស្ថានកុងស៊ុល របស់អង់គ្លេស ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ការ
បង្រាបនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាការបំពេញតួនាទីជានគរបាលតែប៉ុណ្ណោះ។
ព្រោះថា ជាចុងក្រោយ ក្រុមបាតុករទាំងនោះបានបំផ្លាញស្ថានកុងស៊ុលរបស់ អង់គ្លេសនោះ
បានដោយជោគជ័យ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters