CamNews

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ដួលបះជើងពេល​លេងបាល់ទាត់ ក្នុងវិមាន​រដ្ឋាភិបាល

(បាងកក)៖ បន្ទាប់ពីការវីវក់ខ្លាំងក្នុងកិច្ចការងារប្រទេសជាតិ នៅក្រោយការសោយ​ទិវង្គតនៃអតីតព្រះមហា​ក្សត្រ និងការឡើងគ្រងរាជ្យ​សម្បត្តិនៃស្តេច​អង្គថ្មីនោះ លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្ត្រីថៃ​​ក្នុងរបបដឹកនាំ​បណ្តោះអាសន្នរបស់​យោធា បានឆ្លៀតលេងកីឡាដើម្បី​ជំនួយ​សុខភាពរាងកាយ ប៉ុន្តែក្នុងវ័យ​ចំណាស់​ទៅហើយនោះ លោកបែរជាភ្លាត់ស្នៀត​ដួលបះជើង​ឡើងលើនៅអំឡុង​ពេលលេងបាល់ទាត់​ក្នុងទីធ្លា​នៃវិមានរដ្ឋាភិបាល​ថៃ​ក្នុងទីក្រុងបាងកក ដែលសំណាងល្អពុំមាន​ការប៉ះពាល់ ឬបង្ករបួសថ្លោះ​គ្រេចអ្វីឡើយ។ នេះបើតាមការដងស្រង់ចេញពីវែបសាយ Bangkok Post របស់ប្រទេសថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងរូបភាពខាងក្រោយនេះដែរ លោកត្រូវបានជួយសង្គ្រោះដោយ លោកឧត្តមសេនីយ៍ វីឡាស់ អារុណស្រ៊ី (Wilas Aroonsri)។ ទោះបីជាទើបកើតហេតុខាងលើនេះក្តី នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើដំណើ​រ​ទៅកាន់​ខេត្ត Songkhla ភាគខាងត្បូង​នៃប្រទេស​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីត្រួតពិនិត្យការ​​ដោះស្រាយបញ្ហា​គ្រោះទឹកជំនន់ ក៏ដូចជាសួរសុខទុកជនរងគ្រោះ​នៅក្នុងមហន្តរាយទឹកជំនន់​នារយៈពេល​ប៉ុន្មានថ្ងៃចុង​ក្រោយ​នេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា លោក ប្រាយុទ្ធ ត្រូវបានអមដំណើរ​ដោយរដ្ឋ​មន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីកសិកម្ម​តាម​ឧទ្ធម្ភាគចក្រ​ទៅដល់ស្រុក Khlong Hoi Khong នៅព្រឹកនេះមុននឹងលោកបន្ត​ដំណើរ​ទៅកាន់ស្រុក Ranot ជាទីដែលលោក​នឹង​ត្រូវត្រួតពិនិត្យ​ស្ថានភាពទឹក ព្រមទាំងផ្ដល់​ជំនួយដល់ជនរងគ្រោះ​​ដោយសារទឹកជំនន់៕

ប្រភព​៖ បាងកកប៉ុស្តិ៍

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី