ព័ត៌មានអន្តរជាតិ ៖ វេលាមុននេះបន្តិច យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មាននាំមុខ ស៊ីអិនអិន បានចុះផ្សាយ អត្ថបទសារព័ត៌មានអោយដឹងថា យន្តហោះ Virgin របស់ អូស្ត្រាលី បានចុះចត ដោយសុវត្ថិភាពហើយ នៅឯព្រលានយន្ត ហោះ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី ហើយវាមិនត្រូវបាន នរណាចាប់ជំរិតនោះឡើយ។ នេះបើតាមការអះអាង ពីភ្នាក់ងារ អាកាស ចរណ៍។

អ្នកដំណើរស្រវឹងម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីព្យាយាម ចូលទៅកាន់បន្ទប់អ្នកបើកបរ ដែលកំពុង ហោះហើរពី ប្រទេសអូស្ដ្រាលី ហើយបង្ខំចុះចតនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នេះបើតាម ព័ត៌ មាន BBC ចេញផ្សាយភ្លាមៗ នៅរសៀលថ្ងៃទី២៥ មេសា មុននេះបន្ដិច ។ អាជ្ញាធរអូស្ដ្រាលី ក៏បាន ថ្លែងឲ្យដឹងថា យន្ដហោះជើងហោះហើរ VA41 បានហោះចេញពី ទីក្រុងប្រ៊ីសប៊េន ប្រទេសអូស្ដ្រាលី ទៅកាន់កោះបាលី មិនមែនជាករណីចោរប្លន់នោះទេ ដោយ បុរសនោះមានអាការស្រវឹង ហើយយន្ត ហោះត្រូវបាន ចុះចតដោយសុវត្ថិភាព នៅកោះបាលី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន & ដើមអម្ពិល