CamNews

Nokia Lumia 900 នឹងបង្ហាញវត្តមាននៅដើមឆ្នាំ ២០១២



យោងតាមប្រភពពត៌មានបច្ចេកវិទ្យា BGR បានអោយដឹងថាទូរស័ព្ទជំនាន់ថ្មីមួយទៀតរបស់
ក្រុមហ៊ុន Nokia ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows Phone មានគំរោងនឹងចាប់
ផ្តើមធ្វើការ "វាយលុក"នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក នៅដើមឆ្នាំ ២០១២ ខាងមុខនេះ
ហើយ។

តាមប្រភពបានអោយដឹងថាទូរស័ព្ទជំនាន់ថ្មីរបស់ Nokia នេះមានឈ្មោះថា Lumia 900 គឺជា
ទូរស័ព្ទថ្មីមួយទៀតរបស់ Nokia ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នានឹង Lumia 800 ដែល
ទើបតែបង្ហាញខ្លួននាពេលថ្មីៗនេះផងដែរ ប៉ុន្តែមានអេក្រង់ធំជាង ជាមួយនឹងគុណភាពកាន់
តែមានភាពប្រសើរឡើងជាងមុន។ Lumia 900 នឹងប្រើប្រាស់នូវ CPU ល្បឿន ១.៤Ghz មាន
អេក្រង់​ប្រភេទ ClearBlack AMOLED ទំហំ ៤,៣អ៊ីង កាមេរ៉ា ៨"ចុច" និងត្រូវបានចេញលក់
នៅពេលស្របគ្នាជាមួយ Windows Phone Tango របស់ Microsoft ផងដែរ។ ប្រភពខាងលើ
ក៏បានអោយដឹងផងដែរថា Nokia ក៏កំពុងតែត្រៀមធ្វើយុទ្ធនាការក្នុងទ្រង់ទ្រាយដ៏ធំមួយដែល
មិនធ្លាប់មានពីមុនមកសំរាប់វិស័យទីផ្សារនៅក្នុងទីផ្សារប្រទេសអាមេរិកក្នុងកំឡុងខែ មករា
និង​ កុម្ភៈ ឆ្នាំ ២០១២ ខាងមុននេះទៀតផង។ គេក៏សង្ឃឹមថា Lumia 900 នេះក៏នឹងមានវត្តមាន
នៅក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាមេរិកផងដែរ៕

ប្រភព៖ BGR
ដោយ៖ រដ្ឋា