ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រួមនិងមន្រ្តីក្រសួងពាណិជ្ជកម្មជាច្រើន នាក់ផ្សេងទៀត នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤នេះ បាននាំគ្នាលេងចាក់ទឹកកក «Ice Bucket Chal lenge» ប្រមូលថវិកាយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីព្យាបាលកុមារកម្ពុជា។

បន្ទាប់ពីលេងចាក់ទឹកកក ដែលជាល្បែងសប្បុរសធម៌ ដ៏ល្បីនៅតំបន់ក្នុងប្រទេសអាម៉េរិក និងអង់គ្លេស នោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាច្រើននាក់ផ្សេងទៀតនោះ បាន រ៉ៃអង្គាសថវិកាតាមសទ្ធាជ្រះថ្លា ដាក់ទៅក្នុងហឹបមួយទុកយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។

ល្បែងចាក់ទឹកកក ដែលរៀបចំឡើងនាថ្ងៃចុងសប្តាហ៍នេះ មិនត្រឹមតែផ្តល់ឱកាសដល់មន្រ្តីក្រសួងពាណិជ្ជកម្មចូល រួមចំណែកផ្តល់ថវិកា ដើម្បីជួយព្យាបាលជំងឺដល់កុមារកម្ពុជានោះទេ តែក៏បានញ៉ាំងឲ្យថ្នាក់ដឹកនាំ និងមន្រ្តីបម្រើ ក្នុងក្រសួង នាំមកនូវការលេងកម្សាន្តសប្បាយរីករាយរួមគ្នាផងដែរ។ ជាពិសេសភាពសប្បាយរីករាយនេះ ជួយឲ្យថ្នាក់ដឹកនាំ និងមន្រ្តីថ្នាក់ក្រោមយល់ចិត្តថ្លើមគ្នា ដើម្បីរួមគ្នាសម្រេចការងារជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

មិនថាតែនៅក្នុងប្រទេសអាម៉េរិក អង់គ្លេស ឬបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនោះទេ ដែលកំពុងពេញនិយមជាមួយ និងល្បែង « Ice Bucket Challenge» នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នល្បែងនេះ ក៏កំពុងពេញនិយមផងដែរ ជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក ពួកគេបានលេង ហើយហៅទៅកាន់មិត្តភក្តិ និងមនុស្សដែលស្គាល់គ្នា ដើម្បីរ៉ៃអង្គាសថវិកាបម្រើក្នុងសកម្មភាពមនុស្សធម៌៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល