ស្ទើរតែមិនគួរអោយជឿ ៖ ជីវិតអ្នកដំណើរ លើអាកាស ទាំង ១៦០ នាក់ជាលទ្ធផល ត្រូវបានជួយ សង្គ្រោះ ខណៈអ្នកបម្រើលើយន្តហោះ បានស្រែកប្រកាសសួរថាតើ មាននរណាម្នាក់ ចេះបើកយន្ត ហោះឬក៏អត់ ? ភ្លាមៗនោះ បេក្ខភាព អ្នកបើកយន្តហោះ ចម្បាំង មកពីមូលដ្ឋានទ័ព សហរដ្ឋអាមេ រិកបានឈានជើងចូល ដើរតួជាវីរបុរស មួយរូប ពោល គាត់បានងាកក្រឡេក ទៅកាន់ ចង្កូតយន្ត ហោះ ស្របពេលដែលអ្នកបើកយន្តហោះ ស្រាប់តែអាការៈ គាំងបេះដូង របស់គាត់រើឡើង ។

គួរបញ្ជាក់ថា បុរសជាអ្នកបើកយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ មានវិនាទីមួយនោះ ខណៈ ហោះក្នុងរយៈកំពស់ខ្ពស់ដល់ទៅ ៣០,០០០ ហ្វឺត ជម្ងឺគាំងបេះដូង របស់គាត់ ស្រាប់តែរើឡើង តែ ជាប្រការមួយដ៏ចៃដន្យ និង សំណាងល្អ ជាទីបំផុត វត្តមានលោក Mike Gongol ជាកាពីទែនមកពី មូលដ្ឋានទ័ពសហរដ្ឋអាមេរិក បានដើរតួជាពិសេស ដោយកាន់ដៃចង្កូតយន្តហោះ និងបានធ្វើការ ចុះចតជាបន្ទាន់ បានដោយជោគជ័យ ។

ប្រភពបញ្ជាក់បានថា យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ខាងលើមួយគ្រឿងនេះ បាន ហោះប្រតិបត្តិការ ដឹកអ្នកដំណើរ ១៦០ នាក់របស់ខ្លួន ពីក្រុង Des Moines រដ្ឋ Iowa ឆ្ពោះទៅកាន់ ក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ