តាមពិតត្រូវឈានចូលដល់ថ្ងៃទី ២៥ ខែធ្នូខាងមុខនេះឯណោះទេ ទើបវេលាឱកាសនៃពិធី
បុណ្យណូអែល ចាប់ផ្តើមប្រព្រឹត្តទៅជាផ្លូវការ។ ប៉ុន្តែទន្ទឹមនឹងនោះ នៅមុនពេលនៃពិធីនោះ
ចូលមកដល់ គេក៏សង្កេតឃើញនូវសកម្មភាពដ៏មមារញឹកជាច្រើនសំរាប់ធ្វើការប្រុងប្រៀប
ទុកជាមុនដើម្បីទទួលថ្ងៃដ៏វិសេសនោះផងដែរ។ ជាក់ស្តែង នៅតាមហាងលក់ទំនិញ ហាង
សំលៀកបំពាក់ ភោជនីយដ្ឋាន សណ្ឋាគារ ...ដងវិថីនានាសុទ្ធតែបានតុបតែកែលំអរយ៉ាង
ស្រស់ស្អាតដែលយើងសំឡឹងមើលទៅ ទទួលអារម្មណ៍ហាក់បីដូចជាពិធីបុណ្យកំពុងតែ
ប្រព្រឹត្តទៅយ៉ាងអធឹកអធមដូច្នោះ។
បុណ្យណូអែល នាពេលបច្ចុប្បន្ននេះមិនមែនជាពិធីបុណ្យដោយឡែកមួយសំរាប់តែសាសនា
កាតូលិក ដូចកាលពីអតីតកាលនោះទេ តែវាបានប្រែក្លាយជាពិធីបុណ្យដ៏ធំមួយដែលត្រូវបាន
ប្រជាជនប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោកយើងនេះ។ ខាងក្រោមនេះជារូបភាពនៃសកម្ម
ភាពប្រុងប្រៀបមួយចំនួនរបស់ប្រជាជនតាមបណ្តាប្រទេសផ្សេងៗលើពិភពលោក៖
ទេពធីតា និងតាណូអែល ជិះនៅលើយានជំនិះ Segway នៅលើដងវិថីក្នុងទីក្រុងប៊ែឡាំង
ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ០៣ វិច្ឆិការ ២០១១ កន្លងទៅ។ តាណូអែលរូបនេះបានបើក
សេវាកម្មជួយរកការងារអោយធ្វើសំរាប់ពួកសិស្ស និស្សិត ទាំងឡាយណាដែលចង់ធ្វើជា
ទេពធីតា និងតាណូអែលនៅក្នុងឱកាសដែលនឹងមកដល់ខាងមុខនេះ។
Jason និង Emily Gray បីកូនទាំងពីររបស់ខ្លួនដែលជាកូនភ្លោះគឺ Lacey និង Ashley នៅ
ក្រោមពន្លឺភ្លើងអំពូលដែលមានពណ៌ចំរុះនៅក្នុងព្រឹត្តិការណ៍តែងភ្លើងពណ៌សំរាប់ដើម
ណូអែល ប្រចាំឆ្នាំ (Capitol Christmas Tree Lighting) នៅ Boise, Idaho ។
អ្នកផ្លុំ trumpet ម្នាក់កំពុងតែផ្លុំនៅលើអាគារដ៏ខ្ពស់មួយនៅក្នុងពិធីតែងភ្លើងពណ៌សំរាប់ដើម
ណូអែល និងការបើកសម្ភោធពិធីនៅមុខវិហារ Tyn , Prague, ថ្ងៃទី ២៦ វិច្ឆិកា ២០១១។
មនុស្សម្នារជាច្រើនបានប្រជ្រៀតគ្នាចូលទៅទិញរបស់របរប្រើប្រាស់នៅហាងលក់ទំនិញមួយ
នៅឯ Covington, Louisiana នៅពាក់កណ្តាលរាត្រីថ្ងៃ Black Friday ពីព្រោះនៅរាត្រីថ្ងៃនោះ
រាល់ហាងលក់ទំនិញទាំងអស់នឹងមានការបញ្ចុះតំលៃយ៉ាងពិសេស។
ប៉េងប៉ោងនៅក្នុងហាងលក់រាយមួយនៅឯ Oakland, California, ផ្សព្វផ្សាយពាណិជ្ជកម្មបញ្ចុះ
តំលៃពិសេសដល់អតិថិជន,ថ្ងៃទី ២៤ វិច្ឆិការ ២០១១ ។
បោះតង់នៅមុខហាងលក់ទំនិញមួយនៅឯ Mesquite, Texas កាលពីថ្ងៃទី ២១ វិច្ឆិកា ២០១១
ដើម្បីរង់ចាំទិញទំនិញដែលមានការបញ្ចុះតំលៃពិសេសក្នុងថ្ងៃ Black Friday ។
តាណូអែល បក់ដៃស្វាគមន៍មហាជននៅក្នុងក្បួនព្យហយាត្រាប្រចាំឆ្នាំ នៅមុនថ្ងៃបុណ្យ
ឈានមកដល់ នៅក្នុងទីក្រុង London ថ្ងៃទី ៥ វិច្ឆិការ ២០១១។
តំបន់ទិញអីវ៉ាន់ធំបំផុតក្នុងទីក្រុង London ត្រូវបានតុបតែងដោយភ្លើងចំរុះពណ៌ ក៏ដូចជាការ
បាញ់កាំជ្រួចនៅក្នុងពិធីបុណ្យមួយមានឈ្មោះថា Regent Street Christmas Lights ២០១១
ដែលធ្វើឡើងកាលពីថ្ងៃទី ៨វិច្ឆិការ ២០១១ កន្លងទៅនេះ។
ការបាញ់កាំជ្រួចនៅក្នុងពិធីតុបតែងភ្លើងពណ៌ដើមណូអែល នៅឯបឹង Rodrigo de Freitas,
Rio de Janeiro, Brazil ថ្ងៃទី ២៦ វិច្ឆិការ ២០១១ ។
ការហ្វឹកហាត់ទុកជាមុនសំរាប់អ្នកដែលមានតួនាទីធ្វើជាតាណូអែល ត្រៀមសំរាប់ថ្ងៃ ២៥
ខែវិច្ឆិការខាងមុខ នៅក្នុងទីក្រុងតូក្យូ ( ២៧ វិច្ឆិការ ២០១១)។
សេវាកម្មលក់ស្រាក្តៅនៅក្នុងតំបន់ Traditional Christ Child market ជិតវិហារ Strasbourg,
Strasbourg ប្រទេសបារាំង។ នេះគឺតំបន់ផ្សារណូអែល ដែលមានអាយុកាលយូរលុងជាង
គេបំផុតដែលបានប្រារព្ធធ្វើនៅក្នុងប្រទេសបារាំង និងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំចាប់
តាំងពីឆ្នាំ ១៥៧០ មក។
តាណូអែល លើកដៃស្វាគមន៍មហាជន ពីលើអាគារម្ចាស់ក្សត្រី Victoria ក្នុងទីក្រុង Sydney,
ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ២៨ វិច្ឆិការ ២០១១ ។
ឪពុកម្តាយថតរូបអោយកូនៗរបស់ពួកគេនៅក្នុងមជ្ឃមណ្ឌលទិញអីវ៉ាន់ មួយ ដែលមានតុប
តែងតៀមទទួលពិធីបុណ្យណូអែលក្នុងទីក្រុង ហុងកុង ។
លោកស្រី Michelle Obama ភរិយារបស់ប្រធានាធិបតីអាមេរិក រួមនឹងកូនស្រីពីរនាក់ទៀត
គឺ Sasha និង Malia (ស្តាំ) ចេញមកទទួលដើមណូអែល សំរាប់ដាក់នៅក្នុងសេតវិមាន
នៅក្នុងទីក្រុង Washington D.C. ថ្ងៃទី ២៥ វិច្ឆិការ ២០១១ ។
អ្នកនេសាទត្រីនៅបឹង Bosilecky,ក្បែរ Trebon,ប្រទេសឆែក ចុះនេសាទតាំងពីព្រឹកព្រហាម
ដើម្បីតៀមបំពេញតំរូវការរបស់ប្រជាជនក្នុងប្រទេស ក៏ដូចជានៅក្នុងទ្វីបអឺរ៉ុនឱកាសថ្ងៃ
បុណ្យណូអែល។
សកម្មភាពនៅតាមបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត.......
ប្រភព៖ Boston
ដោយ៖ រស្មី