(ភ្នំពេញ)៖ តារាសម្តែង និងជាតារាហ្វេសប៊ុកដ៏ល្បីឈ្មោះ លោក Peypey Dy ប៊ិះស៊យធំ ត្រូវប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនាទីប្រជុំជនមួយកន្លែងព្រួតគ្នាចាប់វាយហើមមុខ ខណៈដែលតារាប្រុសរូបនេះ បានសម្តែងក្នុងឈុតអប់រំមួយ ជាមួយតារាសម្តែងស្រី អ្នកនាង សឿន សុធារ៉ា ដែលតម្រូវឲ្យតារារូបនេះ សម្ដែងជាតួចោរឆក់កាបូប ប៉ុន្តែដោយការយល់ច្រឡំ ស្មានតែជាចោរពិតប្រាកដ ភ្លាមៗនោះក្រោយពេល អ្នកនាង សឿន សុធារ៉ា ស្រែកថា«ចោរៗ» ក៏ស្រាប់តែផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាឡោមព័ទ្ធចាប់បម្រុងនឹងវាយហើយ តែសំណាងល្អបានក្រុមការងារចេញមុខឃាត់ទាន់ ទើបដឹងការពិតថា គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។

តាមរយៈឃ្លីបវីដេអូ ដែលត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដំបូងឡើងគេសង្កេតឃើញ តារាសម្តែងស្រី អ្នកនាង សឿន សុធារ៉ា ក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហមលាយខ្មៅ (រ៉ូប) បានធ្វើដំណើរ នៅលើដងផ្លូវសាធារណៈ របៀបធ្វើជាមនុស្សមិនបានដឹងខ្លួន ដោយមានកាន់កាបូបដៃ ហើយស្រាប់តែបានបន្តិច ក៏លេចមុខតួអង្គជនសង្ស័យ គឺតារាសម្តែងប្រុស Peypey Dy មានពាក់ម៉ាសបិទមុខ (សម្តែងជាចោរឆក់)បានដើរតាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់កាបូបពីដៃ អ្នកនាង សឿន សុធារ៉ា និងរត់គេខ្លួន គ្រាន់តែឈុតត្រង់នេះ ពុំសូវមានការចាប់អារម្មណ៍ខ្លាំងថា ជាចោរនោះទេ។

ដោយឡែកក្រោយមកទៀត មានឈុតសម្តែងថ្មីមួយទៀត បានកើតឡើងនៅទីប្រជុំជន ក្បែហាងលក់ទូរស័ព្ទមួយកន្លែង ពេលនោះគេឃើញ អ្នកនាង សឿន សុធារ៉ា សម្តែងជាជនរងគ្រោះដដែល ដោយនាងបានឈររេរា ហាក់ចាំផ្លូវនរណាម្នាក់ ជាមួយកាបូបស្ពាយពណ៌ក្រហម នៅលើស្មាពីចំហៀងខាងស្តាំដៃ។ ប៉ុន្តែក៏ស្រាប់តែលេចមុខចោរឆក់ (Peypey Dy) ធ្វើសកម្មភាពឆក់ យកកាបូបរបស់នាងជាថ្មី ខណៈដែលឈុតនេះ បង្កការភ្ញាក់ផ្អើលរហូតមានប្រជាពលរដ្ឋ តាមចាបបម្រុងវាយ លើតារា Peypey Dy ព្រោះស្មានជារឿងចោរឆក់មែនទែន តែសំណាងល្អបានក្រុមការងារ ចេញមកជួយអន្តរាគមន៍ កុំអី Peypey Dy ប្រាកដជាទក់សាច់ ជាមិនខាន។

ដើម្បីបានដឹងច្បាស់ថា តើឈុតឆាកសម្តែងរឿងអប់រំ ដែលតម្រូវ Peypey Dy ធ្វើជាចោរឆក់ ហើយត្រូវប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធ ចាប់រួចបម្រុង និងវាយធ្វើឲ្យតារាប្រុសរូបនេះ ភ័យស្លន់ស្លោដល់កម្រិតណានោះ សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង