CamNews

ថៃ៖ យីងឡាក់ ត្រូវចោទប្រកាន់ ពីបទកេង បន្លំថវិកាជាតិ

បាងកកប៉ុស្ដិ៍៖ នៅថ្ងៃទី២៥ ខែធ្នូនេះ សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានចេញផ្សាយ ឲ្យដឹងថា គណ បក្ស ប្រជាធិបតេយ្យ នឹងដាក់ពាក្យបណ្តឹងមួយ ជាមួយនឹងគណៈកម្មាធិការ បោះឆ្នោត (EC) ប្រឆាំងនឹង លោក ស្រី នាយករដ្ឋមន្រ្តីចាំផ្ទះ យីង ឡាក់ ស៊ីណាវ៉ាត្រា ដោយចោទប្រកាន់ លោកស្រី ថា បានធ្វើការកេង បន្លំថវិកាជាតិ។

អ្នកនាំពាក្យ របស់គណបក្សនេះ លោក ឆាវ៉ាណុន អ៊ីនតារ៉ាក់កុម៉ាលីយ៉ាស៊ុត បាននិយាយថា លោក ស្រី យីង ឡាក់ ថ្មីៗនេះ បានប្រើប្រាស់វិស័យទេសចរណ៍ នៅភាគខាងជើង និង ភាគ ឦសាន ដែលត្រូវបាន គេសន្មត់ថា ដើម្បីពិនិត្យមើល ការរីកចម្រើនលើគម្រោងរដ្ឋជាច្រើន ប៉ុន្តែនេះត្រូវ បានគេគិតថា ជាការផ្តើម យុទ្ធនាការបោះឆ្នោតរបស់លោកស្រីទៅវិញនោះទេ។

លោក ឆាវ៉ាណុន បាននិយាយថា លោក បានចោទប្រកាន់លោក ស្រី យីងឡាក់ ពីបទប្រើ ប្រាស់ មូល និធិរដ្ឋ ដើម្បីកេងចំណេញនយោបាយ។ គណបក្សប្រឆាំងកំពុងធ្វើការប្រមូល ឯកសារ ដើម្បី ដាក់ពាក្យ បណ្ដឹងប្រឆាំងនឹងលោកស្រី យីងឡាក់់ ទៅគណៈកម្មាធិការ បោះឆ្នោត។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោកស្រី យីងឡាក់ បានធ្វើទស្សនៈកិច្ចចំនួន ១៤ ខេត្ត នៅភា ខាងជើង និងភាគឦសាន កាលពី ២សប្ដាហ៍ កន្លងទៅនេះ នៅក្នុងដំណើរទេសចរណ៍ មួយ ដែលបានបញ្ចប់ នៅ ក្នុងខេត្ត ឡូអៃ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោកស្រី យីង ឡាក់ កាលពីថ្ងៃម្សិលមិញនេះ បានធ្វើ ទស្សនកិច្ច នៅខេត្ត ពីចាបុណ្យ ហើយក៏មិនមាន គម្រោងនឹង វិលត្រឡប់មក ទីក្រុងបាងកក ភ្លាមៗនោះដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល