CamNews

យុវជនម្នាក់ធ្លាក់ ពីលើផ្ទះជាន់ទី៣ ស្លាប់នៅកន្លែង កើតហេតុ

ភ្នំពេញ៖ យុវជនម្នាក់ បានធ្លាក់ពីលើផ្ទះជួល ជាន់ទី៣ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ដោយមិន ដឹងមូលហេតុច្បាស់លាស់ កាលពីវេលា ម៉ោង១២និង ៤០នាទីយប់ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអូរបែកក្អម ក្រុមទី៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងខាងលើមានឈ្មោះ ទឹម ស្រួយ អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែង  មុខរបរជាជាងសំណង់ ។

យោងតាមសាក្សីនៅកន្លែង សូមមិនបញ្ជាក់ឈ្មោះ បានឲ្យដឹងថា ដំបូងឡើយរូបគាត់ បានដេកនៅខាងលើ ក្រៅរបងផ្ទះដូចសព្ចដង លុះមកដល់វេលាកើតហេតុ ស្រាប់តែលឺសម្លេងធ្លាក់ ចេញពីចេញពីផ្ទះ ជួល ខាងលើជាផ្ទះល្វែងខ្ពស់ មានកម្ពស់បីជាន់ ហើយពេលនោះរូបគាត់ ឆ្ងល់ស្មានតែក្មេងស្ទាវគប់ប្ញទម្លាក់ អ្វីមួយ ដោយមិនអស់ ចិត្តក៏សម្រេចចិត្ត ដើររកមើល ។ លុះមកដល់ចំណុច ក្បែរ ផ្ទះជួលខាងលើ ក៏ស្រាប់តែឃើញ ជនរងគ្រោះដេកផ្កាប់មុខស្លាប់ យ៉ាងអាណោច អាធ័ម តែម្តងទៅ ហើយគាត់ក៏ បានស្រែក ឆោរឡោឡើង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់ នៅជិត កន្លែងកើតហេតុ នាំគ្នាមកចោមរោមមើល យុវជនរងគ្រោះដេកផ្កាប់មុខស្លាប់បាត់បង់ជីវិតយ៉ាង អាណោចអាធ័ម តែម្តងទៅ ហើយគាត់ក៏បានការឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តែម្តង ។

នគរបាលមូលដ្ឋានបានឲ្យដឹងពីម្ចាស់ផ្ទះជួលខាងលើ មានឈ្មោះ ឡុង ញ៉រ ភេទប្រុស អាយុ៥១ឆ្នាំ និយាយថា មុននឹងឈានទៅដល់ការ ស្លាប់ខាងលើ គឺដំបូងឡើយ នាល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៤ នេះ គឺយុវជនរងគ្រោះខាងលើបានផឹកស្រាស្រវឹង ហើយបានចូលទៅសម្រាក នៅក្នុងបន្ទប់បាត់តែម្តង លុះមកដល់វេលាកើត ហេតុស្រាប់តែមានរឿង ដូចនេះកើតឡើងតែម្តងទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូល ដ្ឋានបានសហការជាមួយជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើកោសល្យលើសព ហើយសមត្ថកិច្ចសន្និដានថា បុរសរងគ្រោះធា្លក់ ដោយសារខ្លួនស្រវឹង ហើយរអិល ជើងធ្លាក់ចុះមក ស្លាប់បាត់បង់ជីវិត ម្តងទៅ។

ក្រោយពិនិត្យរួច សពត្រូវបានសមត្ថកិច្ច យកទៅកម្គល់ទុកនៅវត្តទឹកថ្លា រងចាំទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីឲ្យមកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល