សម្រាប់ពេលវេលាបច្ចុប្បន្ននេះ វាហាក់ដូចជាឆាប់រហ័សពេកហើយ ក្នុងការដែលនិយាយអំពី iPhone ជំនាន់បន្ទាប់ ក្នុងពេលដែល iPhone 6 និង iPhone 6 Plus នៅក្នុងប្រទេសខ្លះ នៅមិនទាន់ ទាំងនាំយកផលិតផលផ្លូវការ មកដាក់លក់នៅឡើយនោះ។ ជាក់ស្តែង បើយោងតាមរបាយការណ៍ មួយដែលត្រូវបានគេហទំព័រព័ត៌មាន IBT បង្ហោះផ្សាយកាលពីថ្ងៃម្សិលមិញនេះ Apple iPhone 7 អាចនឹងត្រូវបានបំពាក់នូវអេក្រង់ធំជាង អេក្រង់របស់ iPhone 6 Plus ទៅទៀត។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍បន្ថែមទៀតនោះគឺ អេក្រង់របស់ iPhone ជំនាន់បន្ទាប់ នឹងត្រូវបានបំពាក់នូវបន្ទះសាហ្វៀ (Sapphire) យ៉ាងរឹងមាំ។ គេហទំព័រខាងលើ សរសេរបញ្ជាក់បន្ថែម។

...អាន៖ CEO Blackberry ទទួលរងភាពអាម៉ាសមិនតិចឡើយ ដោយសារតែប្រពន្ធរបស់គាត់ ជាអ្នកគាំទ្រ ផ្កាប់មុខរបស់ Samsung

Apple នឹងបន្តបង្កើនទំហំអេក្រង់ដល់ iPhone ជំនាន់បន្ទាប់?

ក្រៅពីនេះ តួនៃ iPhone 7 អាចនឹងត្រូវបានធ្វើពីលោហធាតុដ៏រឹងមាំ Liquidmetal ។ ព័ត៌មានចចាម អារាមដែលពាក់ព័ន្ធមួយចំនួនទៀត ក៏បាននិយាយដល់ Chip របស់ iPhone 7 គឺជា Chip Quad Core Apple A8 កាមេរ៉ាក្រោយទំហំ 14MP ហើយក្នុងនោះមានមួយម៉ូដែល មានមេម៉ូរីក្នុងឡើង ដល់ 256GB ទៀតផង។

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែលឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

iPhone 7 ត្រូវបានឲ្យដឹងថា នឹងមានបំពាក់ម៉ាស៊ីនបញ្ចាំងស្លាយ ដូចទៅនឹង Samsung Galaxy Beam

ទន្ទឹមនឹងនោះ គេហទំព័រ IBT ក៏នៅបានបន្ថែមឲ្យដឹងថា iPhone ជំនាន់បន្ទាប់ក៏នឹងត្រូវបានបំពាក់ នូវម៉ាស៊ីនបញ្ចាំងស្លាយ (Slide) ដូចទៅនឹងស្មាតហ្វូន Galaxy Beam របស់ Samsung ផងដែរ។ គេហទំព័រដដែល ក៏បានកំណត់បញ្ជាក់ថា iPhone 7 លទ្ធភាពច្រើនវានឹងមានថាមពលថ្មច្រើន mAh ឬអាចបំពាក់នូវបច្ចេកវិទ្យាថ្មថ្មីមួយ ដែលអាចផ្តល់នូវបរិមាណថាមពលថ្មប្រើបានយូរជាង មុន។ iPhone 7 នឹងធ្វើការបង្ហាញណែនាំនៅត្រីមាសទី៣ ឆ្នាំក្រោយនេះ និងមានតំលៃលក់ខ្ពស់ ជាង iPhone 6 និង iPhone 6 plus ទៅទៀត នេះបើយោងតាមការឲ្យដឹងពី IBT។

...អាន៖ iPhone 7 នឹងផ្តោតខ្លាំងលើកាមេរ៉ា ដែលថតបានរូបភាព មានគុណភាពដូចទៅនឹង រូបភាពថតចេញពី ម៉ាស៊ីនថត DSLR?

ព័ត៌មានខាងលើនេះ គឺវាផ្ទុយទាំងស្រុងជាមួយនឹងអ្វីដែល អ្នកជំនាញវិភាគពីផលិតផល Apple ដ៏ល្បីល្បាញម្នាក់ មានឈ្មោះថា John Gruber បានបញ្ជាក់ឲ្យដឹងកាលពីខែកញ្ញា កន្លងទៅនេះ។ ជាក់ស្តែងគាត់បាននិយាយថា ទំហំអេក្រង់អតិបរមារបស់ iPhone នឹងបញ្ឈប់នៅត្រឹម ៥,៥ អ៊ីន៕

ប្រែសម្រួល៖ សិលា
ប្រភព៖ IBT, PhoneArena, Kenh14