យ៉េមែន : សារព័ត៌មានបរទេសមួយ បានចុះផ្សាយថា ហេតុការណ៍មួយនឹកស្មានមិនដល់ គឺ
បន្ទាប់ពីគូស្វាមីភរិយាមួយគូបានរៀបការ ហើយមិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែបុរសជា
កូនកម្លោះដែលមាន អាយុ២៥ឆ្នាំ នៅពេលត្រលប់មកដល់ផ្ទះវិញ គេបានលេបថ្នាំ Viagra
ចំនួន៥គ្រាប់ សម្រាប់ប៉ូវកម្លាំង ក្នុងពេលរាត្រី ក៏ជួបគ្រោះថ្នាក់បាត់បង់ ជីវិតតែម្តងដោយសារ
តែប្រតិកម្មជាមួយសារជាតិថ្នាំភ្លាមៗ។

ក្រុមសង្គ្រោះបានបញ្ជូនបុរសនេះ ទៅមន្ទីរពេទ្យ ប៉ុន្តែមិនទាន់ពេល ព្រោះគាត់បានស្លាប់ទៅ
ហើយ។ គ្រូពេទ្យនិយាយថា ថ្នាំ Viagra នេះ មិនត្រូវយកទៅប្រើដោយ គ្មានវេជ្ជបញ្ជាពីពេទ្យ
ឡើយ វាអាចជួប គ្រោះថ្នាក់ដូច្នេះ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល