ព្រៃវែង ៖ កម្លាំងនគរបាលស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង និងកម្លាំងនគរបាលមូលដ្ឋាន បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យម្នាក់ ក្រោយពីធ្វើ សកម្មភាពកាច់កម៉ូតូ ហើយគេចខ្លួន ។ជន សង្ស័យរូបនេះ គឺជាមុខសញ្ញាទើបនឹងចេញ ពីពន្ធនាគារ ហើយក៏ជាមុខសញ្ញាប្រើប្រាស់ គ្រឿងញៀនផងដែរ ។

អធិការនគរបាលស្រុកកញ្ជ្រៀច លោក ចាន់ ណារិទ្ធ បានឱ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យជាមុខសញ្ញាកាច់កម៉ូតូខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២ និង១៥ នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ស្ថិតនៅចំណុចផ្លូវលំក្នុងភូមិពា នារផ្សារ ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ។

អធិការនគរបាលរូបនេះ បានឱ្យដឹង ទៀតថា កាលពីវេលាម៉ោងកើតហេតុខាង លើនេះ ជនសង្ស័យឈ្មោះឃាត សុខមល់ អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាក សង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខព្រៃ វែង 1F-3938 ជារបស់ឈ្មោះ យឿន ម៉ុង ភេទប្រុស អាយុ២៨ឆ្នាំ រួចហើយជនសង្ស័យ រូបនេះ បានជិះគេចខ្លួនដោយសុវត្ថិភាព ។ ក្រោយពីមានករណីចោរលួចម៉ូតូខាងលើ នេះ កម្លាំងនគរបាលស្រុកកញ្ជ្រៀច និង កម្លាំងនគរបាលមូលដ្ឋាន បានសុំសហការ ជាមួយកម្លាំងនគរបាល ស្រុកពារាំង ហើយ ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យខាងលើ ។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល