ប្រាសាទភ្នំដា និង ភ្នំបុរី គឺជាកន្លែងមួយ ដែលត្រូវបានគេជឿថា ជាកន្លែងចាប់ផ្តើមនៃអារ្យធម៌ខ្មែរ
ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តតាកែវ។

ប្រជាជនរស់នៅសម័យហ្វ៊ូណន បានកសាង ប្រាសាទនេះឡើង តាំងពីពួកគេ នៅកាន់កាប់ទឹកដី
វៀតណាមខាងត្បូង និង កម្ពុជា នាសម័យដើមដ៏រុងរឿង មកម្ល៉េះ។ ប្រាសាទនេះ ធ្វើពីឥដ្ឋ ថ្មភក់
និងថ្មបាយក្រៀម តាំងពីចន្លោះសតវត្សទី៤ និងទី៦។ ប្រាសាទភ្នំដា ស្ថិតនៅលើកូនភ្នំមួយកម្ពស់
៥០ម៉ែត្រ មានជណ្តើរឡើងនៅជ្រុងខាងជើងឆៀងខាងកើត។

អ្នកត្រូវជិះទូកពីក្រុងតាកែវ និង ចំណាយពេលប្រហែល ៥០នាទី នៅក្នុងរដូវវស្សា ឬ១ម៉ោងកន្លះ
ក្នុងរដូវប្រាំង។ អ្នកត្រូវចំណាយប្រហែល ៣០ដុល្លាអាមេរិក។ ផ្ទុយពីនេះ អ្នកក៏ធ្វើដំណើរតាមផ្លូវ
លំផងដែរ តាមបណ្តោយផ្លូវជាតិលេខ២ ហើយបត់តាមភ្នំជីសូរ ទៅតាមផ្លូវនោះ អ្នកនឹងទៅដល់
ព្រៃល្វា នៃស្រុកព្រៃកប្បាស ហើយបន្តទៅខាងត្បូងប្រហែល ៣៥គ.ម ទៀត តាមផ្លូវដីទៅកាន់ទី
ក្រុងអង្គរបុរី៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia