CamNews

ធ្វើមកចាប់ឱប ពីក្រោយ បន្លំលូកយក ទូរស័ព្ទដៃ ដ៏កញ្ចាស់ ត្រូវជាប់ខ្នោះទាំង ២ នាក់

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវបាន កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញដេញចាប់  បានក្រោយ
ពីទទួល សេចក្ដីរាយការណ៍ និង ស្រែកឆោឡោ ពីនារីម្នាក់បន្ទាប់ពីពួកគេ បានមកបន្លំ លូកយក
ទូរស័ព្ទដៃ នៅក្នុង ហោប៉ៅរបស់ខ្លួន តាមរយៈការរត់មកឱបពី ក្រោយ ធ្វើជាមនុស្សស្គាល់គ្នា
នៅពេល ដែលនារីរងគ្រោះ និងជនសង្ស័យទាំង២ នាក់ កំពុងអង្គុយ និងដើរលេងនៅរង្វង់មូល
ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្ដ្រីអាវុធហត្ថ ខណ្ឌដូនពេញបានឱ្យដឹង ថា ក្រោយពីទទួលបានព័ត៌មានស្ដីពីសកម្ម ភាពលួច
យកទូរស័ព្ទ ដៃខាងលើនេះ កម្លាំង អាវុធហត្ថ បានចុះទៅជួយអន្ដរាគមន៍ភ្លាមៗ ហើយតាមចាប់
ជនសង្ស័យទាំង ២ នាក់ បាន នៅវេលាម៉ោង ១០យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ
ក្នុងប្លុកបឹងកក់ តាមផ្លូវ លេខ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនសង្ស័យទាំង ២នាក់
ត្រូវបានមន្ដ្រីអាវុធ ហត្ថបញ្ជាក់ថា ទី១ ឈ្មោះ គង់ វាសនា អាយុ២៨ឆ្នាំ មុខរបរ សន្ដិសុខ នៅ
ក្រុមហ៊ុន ស៊ីធីភី និងទី២ ឈ្មោះ ភំ តុលា អាយុ១៩ ឆ្នាំ មានស្រុកកំណើត នៅខេត្ដកំពង់ចាម
ហើយទើបមកភ្នំពេញ មួយរយៈខ្លី ។ដោយ ឡែកនារីរងគ្រោះ ឈ្មោះ នី ស្រីស ហៅ ស្រីលីន
រស់នៅភូមិ៤ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។

មន្ដ្រីអាវុធហត្ថខណ្ឌដូន ពេញ បានបន្ដទៀតថា មុនពេលកើតហេតុ នារីរងគ្រោះ បានមកលេង
នៅរង្វង់ មូល ស្ពានជ្រោយចង្វារ ហើយពេលកំពុងដើរ នោះ ស្រាប់តែជនសង្ស័យខាងលើរត់
មក ឱបពីក្រោយ បន្លំ ធ្វើជាអ្នកស្គាល់គ្នាកុំឱ្យគេ សង្ស័យ ហើយភ្លាមនោះជនសង្ស័យម្នាក់
ទៀត បានរត់មកឱបដែរ ហើយលូក យក ទូរស័ព្ទស៊េរីចាស់១គ្រឿង របស់ជនរងគ្រោះ នៅ
ក្នុងហោប៉ៅ គេចខ្លួនបាត់ដោយសុវត្ថិ ភាព ។ ភ្លាមៗ នោះនារីរងគ្រោះបានស្រែក ឆោឡោ
ដឹងដល់កម្លាំងអាវុធហត្ថខណ្ឌដូន ពេញ ហើយចុះមកជួយអន្ដរាគមន៍ តាមចាប់ពួកគេទាំង
២នាក់បានមកវិញ នៅក្នុង ប្លុកបឹងកក់ ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២ នាក់ ត្រូវបាន ឃុំខ្លួន
ជាបណ្ដោះអាសន្ន នៅទី បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល