ថ្មីៗនេះ នៅក្នុងពិភព KPOP មានរឿងដ៏មិនគួរ អោយជឿមួយ បានកើតឡើងដែល មានជាប់ទាក់ ទងជាមួយនិង សមាជិកក្រុមចំរៀង SNSD នាង Seohyun និងអ្នកសុំទាន នៅចិនម្នាក់ កំពុងតែត្រូវ បានទស្សនិកជន និយាយតៗគ្នា ។

រូបថតរបស់ Seohyun មួយត្រូវបាន គេឃើញអ្នកសុំទាន ម្នាក់យកទៅបិត នៅលើបដាមួយ ដើម្បី សុំទានដោយ អះអាងថា Seohyun គឺជាប្រពន្ធ របស់ខ្លួន ។ បុរសម្នាក់នេះ ត្រូវបានគេ ប្រទះឃើញ នៅឯខេត្ត Nanchang តំបន់ JiangXi ប្រទេសចិន ។ អ្នកសុំទាន នោះបានសរសេរលើ បដាអះអាង ថា Seohyun គឺជាប្រពន្ធ របស់គាត់ ដែលបានស្លាប់ នៅក្នុងគ្រោះអគ្គីភ័យ កាលពី ២ ឆ្នាំមុនដែល ឥលូវនេះ បានធ្វើអោយគាត់ របួសមិនអាច ធ្វើការកើតហើយ គាត់សុំទាននេះដើម្បី ទៅចិញ្ចឹមកូន ស្រីនិងគ្រួសារ របស់គាំត់ ។ អ្វីដែលហួសចិត្តនោះ គឺថាគាត់បាន យករូប Seohyun កាលពីនាង បញ្ចប់ការសិក្សា មកបិតហើយ មិនត្រឹមតែប៉ុណ្ណោះ កាត់តរូបនាង ដាក់កៀកដៃ ជាមួយគាត់ទៀត ផង ។

ព័ត៌មានត្រូវបាន និយាយតៗគ្នា ហើយនិងចែកចាយពេញ អ៊ីនធើណេតដែល មានអ្នកខ្លះខឹងនិង អ្នកខ្លះសើច ហួសចិត្តនិង បុរសសុំទាន ម្នាក់នេះ ។ ចុះទស្សនិកជន មានគំនិតយ៉ាងណាដែរ ?

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop