CamNews

នាំទៅផឹកស៊ី ស្រវឹងដេកលក់ យកម៉ូតូ ជិះគេចខ្លួន តែត្រូវជនរងគ្រោះរកឃើញ ចាប់ប្រគល់ ជូនសមត្ថកិច្ច

ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ព្រែកព្នៅ ខណ្ឌ សែនសុខ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ បានទទួលជន សង្ស័យម្នាក់ជាប់ ពាក់ព័ន្ធលួចម៉ូតូមិត្ដភក្ដិខ្លួន កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ ខណៈដែល ជនសង្ស័យ រូបនេះ និងជនរងគ្រោះបាននាំគ្នាទៅផឹកស៊ី ហើយស្រវឹងដេកលង់លក់ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកព្នៅ បាននិយាយ ថា ជនសង្ស័យរូបនេះ ឈ្មោះ សុវណ្ណ សុភារិទ្ធ  អាយុ១៩ឆ្នាំ មុខរបរកូន ជាងកាត់សក់ រស់នៅភូមិត្រញំងល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយឡែកជន រងគ្រោះឈ្មោះចាន់ រិទ្ធ អាយុ២៣ឆ្នាំ មុខ របរបុគ្គលិកស្ថានីយប្រេងតេលា រស់នៅភូមិ ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃ ទី២១ ខែកុម្ភៈ បានខ្ចីម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-3768 ពីមិត្ដភក្ដិរបស់ខ្លួន យកទៅឌុប ស្រីស្នេហ៍ ។ លុះពេលធ្វើដំណើរដល់ភូមិផ្សារ លិច សង្កាត់ព្រែកព្នៅ ជនរងគ្រោះ ក៏ជួបជនសង្ស័យពីរនាក់ នាំទៅផឹកស៊ី រហូតដល់ស្រវឹង ដេកលក់ ក៏ត្រូវជនសង្ស័យ យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព ។

ក្រោយពីបាត់ម៉ូតូ ជនរងគ្រោះ បានដើរ រក ទើបនៅថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញ បានប្រទះឃើញជនសង្ស័យ រូបនេះ ក៏ឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចមូល ដ្ឋាន ដើម្បីចាត់ការបន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល